អ្នក​នៅ​តំបន់​សមុទ្រ​សូម​ប្រុងប្រយ័ត្ន​ កម្ពុជា​ទទួល​រង​វិសម្ពាធ​មួយ

  • 2018-10-20 05:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចង់​ដើរ​លេង​នៅ​តំបន់​សមុទ្រ ជាពិសេស​អ្នក​នេសាទ​ សូម​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ប្រទេស​កម្ពុជា​ទទួល​រង​វិសម្ពាធ​មួយ​ដែល​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​អ័ព្ទអួ មាន​ភ្លៀង និង រលក​សមុទ្រ​ខ្ពស់ៗ។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ចេញផ្សាយ​នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។

សេច​ក្ដីជូន​ដំណឹង​ដែល​ចុះ​កាលបរិច្ឆេត​ ថ្ងៃ​ទី ២០ តុលា ឆ្នាំ ២០១៨ បាន​ឲ្យ​ដឹង​ថា នៅ​វេលាម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២០ ខែ​តុលា មាន​សម្ពាធ​ (TD) មួយ​បាន​កើត​ឡើង​នៅ​ឈូង​សមុទ្រ​ថៃ។ វិសម្ពាធ​នេះ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ហើយ​វិសម្ពាធ​នេះ​នឹង​មាន​ឥទ្ធពល​មក​លើ​ប្រទេស​កម្ពុជា ដោយ​បង្ក​ឲ្យ៖

  • តំបន់​សមុទ្រ៖ ផ្ទៃ​មេឃ​មាន​សភាព​អ័ព្ទអួ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​បក់​មាន​ល្បឿន​ពី ១៧-១៩ ម៉ែត្រ ក្នុង​១វិនាទី។ រលក​សមុទ្រ មាន​កម្ពស់​ខ្ពស់ៗ ពិសេស​នៅ​ថ្ងៃ​ទី ២០ និង​ថ្ងៃ​ទី ២១ តុលា។

  • តំបន់​ទំនាប​កណ្ដាល៖ បណ្ដា​ខេត្ត ដែល​ឋិត​នៅ​តាម​បណ្ដោយ​ព្រំដែន កម្ពុជា​-វៀតណាម អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន។

  • តំបន់​ខ្ពង់រាប៖ មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម។

ព័ត៌មាន​លម្អិត​សូម​មើល​សេច​ក្ដីជូន​ដំណឹង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា