គ្រាន់​តែ​ផ្សាយ​ប្រដាប់​គូស​ភ្នែក​សោះ Kim Kadarshian បញ្ចេញ​រូប​សិចស៊ី​រហូត​គេ​រិះ​គន់

  • 2018-10-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កម្មវិធី​ទូរទស្សន៍​និង​ម៉ូដែល Kim Kadarshian បាន​បញ្ចេញ​រូប​ថត​២​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម Instagram ដើម្បី​ផ្សព្វផ្សាយ​គ្រឿង​សម្អាង​ម៉ាក​ថ្មី​របស់​នាង ដែល​មាន​រួម​បញ្ចូល​ទាំង​ប្រដាប់​គូស​ភ្នែក (Eyes Shadows)។ ដើម្បី​ផ្សព្វផ្សាយ​ផលិត​ផល​នោះ Kim បាន​បង្ហោះ​រូប​ភាព​សឹង​តែ​ស្រាត​ទាំង​ស្រុង​តែ​ម្ដង ដល់​ទៅ​២​សន្លឹក។

​ចំពោះ​រូប​ទី​១ តារា​រូប​នេះ​បាន​ដេក​នៅ​លើ​ពូក​ដោយ​មាន​តែ​ក្រណាត់​បន្តិច​បិទ​បាំង​កន្លែង​សំខាន់ និង​យក​ដៃ​បិទ​សុដន់​របស់​ខ្លួន។ នៅ​លើ​រូប​ថត​នេះ​នាង​បាន​សរសេរ​ថា "ពណ៌​រាង​ប្រាក់​បន្តិច​សម្រាប់​ភ្នែក​ខ្ញុំ​ពេល​ព្រឹក​នេះ!”។ ចំណែក​ឯ​រូប​ថត​មួយ​ទៀត​ គឺ​នាង​ថត​ជាមួយ​តារា​ម៉ូដែល​មួយ​រូប​ ដោយ​​តារា​​ប្រុស​រូប​នោះ​មិន​មាន​ស្លៀក​ពាក់​អ្វី​ទាំង​អស់​។

ចំពោះ​រូប​ទាំង​នេះ​ក៏​ទទួល​បាន​មតិ​អវិជ្ជមាន​ជា​ច្រើន​ផង​ដែរ ដោយ​គេ​បញ្ចេញ​មតិ​ថា​ ហេតុ​អ្វី​បាន​ជា​នាង​ត្រូវ​ស្រាត​ព្រោះ​គ្រាន់​តែ​ថត​ផ្សាយ​ប្រដាប់​តុបតែង​ភ្នែក​តែ​ប៉ុណ្ណោះ ចំណែក​ឯ​មតិ​ខ្លះ​ទៀត​បាន​សរសេរ​ថា នាង​មាន​កូន​និង​ស្វាមី​ហើយ មិន​ត្រូវ​ថត​រូប​បែប​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​អ្នក​សរសើរ​នាង​ដែរ​ថា នាង​មាន​រូប​រាង​ស្អាត​បែប​នេះ បង្ហាញ​ខ្លះៗ​ក៏​មិន​ជា​បញ្ហា​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម