ឈិត​ សេរីវណ្ណថង​ ធ្វើ​ការ​ធ្ងន់​ ប៉ះ​ដៃគូ​រឹង​ និង​ពូកែ​ដើរ​ចូល​បុក​

  • 2018-10-20 08:29:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​វ័យ​ក្មេង​ ឈិត​ សេរីវណ្ណថង​ ត្រូវ​ធ្វើ​ការ​ធ្ងន់​ហើយ​ថ្ងៃ​អាទិត្យ​ ទី២១​ ខែ​តុលា​ ២០១៨​ ព្រោះ​ប៉ះ​ជើង​ខ្លាំង​ថៃ​វ៉ៃ​មិន​ឈឺ​ និង​ល្អ​ដើរ​បុក​ សំខាន់​ទើប​ផ្ដួល​ ឡុង​ ជិន​ ឲ្យ​សន្លប់​ប៉ុន្មាន​សប្ដាហ៍​នោះ​ទេ។​

សេរីវណ្ណថង(ក្រហម)

សិស្ស​គុន​មក​ពី​បាត់ដំបង​ខាង​លើ​នេះ​ នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​ទី២​របស់​ខ្លួន​នៃ​កម្មវិធី​ប្រដាល់​ ISI​ របស់​សង្វៀន​ CNC​ ដោយ​វិល​មក​ជួប​កីឡាករ​ថៃ​ Phit Bunmi​ ​ថ្ងៃ​អាទិត្យ​នេះ។​ វណ្ណថង​ ត្រូវ​ធ្វើ​ការ​រឹតតែ​ធ្ងន់​ជាង​ជុំ​ទី១​ទៅ​ទៀត​ ប្រសិន​បើ​ចង់​ឈ្នះ​៣ពិន្ទុ​បន្ថែម​ ព្រោះ​ជើង​ខ្លាំង​ថៃ​ គេ​ល្អ​ទាំង​ស៊ុហ្វ​ រឹង​ និង​ចូល​ចិត្ត​ដើរ​បុក​មិន​ញញើត​នោះ​ឡើយ។​

កីឡាករថៃ Phit Bunmi​

កូន​សិស្ស​លោក​ ឈុត​ សេរី​ ខាង​លើ​ មិន​សូវ​ធ្វើ​បាន​ល្អ​នៅ​ជុំ​ទី១​ បើ​ទោះ​ជា​ឈ្នះ​មែន​ ប៉ុន្តែ​ឈ្នះ​ប្រផឹតប្រផើយ​ប៉ុណ្ណោះ​ ខណៈ​កម្លាំង​ និង​ស្នៀត​ចូល​ចាប់​នៅ​ជ្រាយ​នៅ​ឡើយ។​ ដូច្នេះ​ប្រសិន​បើ​កីឡាករ​កម្ពុជា​រូប​នេះ​មិន​ប្ដូរ​ទម្រង់​វ៉ៃ​ និង​កែប្រែ​ចំណុច​ខ្វះខាត​ដែល​ខ្លួន​មាន​ទេ​ អាច​និង​សន្លប់​ដូច​ ឡុង​ ជិន​ ទៀត​។ Phit Bunmi​ មិន​ចូលចិត្ត​វ៉ៃ​ប្រោះ​នោះ​ឡើយ​ បើ​ផ្ដាច់​បាន​គេ​ផ្ដាច់​ហើយ​ ដើម្បី​ធានា​កៅអី​ទៅ​ជុំ​ទី២​បន្ត​ទៀត។​

វណ្ណថង ឈ្នះកាលសប្ដាហ៍ទិ១

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ ISI​ ទម្ងន់​ ៥៧​គីឡូក្រាម​ របស់​ CNC​ បាន​ឈាន​ដល់​សប្ដាហ៍​ទី២​ ថ្ងៃ​អាទិត្យ​នេះ​ហើយ​ ដោយ​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ Phit Bunmi​ ខណៈ​ ឡុង​ ជិន​ ប៉ះ​ Phou Tak​ Vann៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី