ដឹង​តែ​ឡូយ​ខ្លាំង! MV ថ្មី​របស់ Jennie នឹង​មាន​ឈុត​ឆាក​នៅ​ទីក្រុង​ឡុង

  • 2018-10-20 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​យក្ស​របស់​កូរ៉េ YG Entertainment ទើប​តែ​បញ្ចេញ​ពី​​ព័ត៌មាន​​ពាក់ព័ន្ធ​នឹង​ គម្រោង​បញ្ចេញ​វីដេអូ​ចម្រៀង​បែប Solo របស់​សមាជិក​ក្រុម Black Pink ទាំង​អស់​កាល​ពី​សប្ដាហ៍​មុន​ ដោយ​ចាប់​ផ្ដើម​ដំបូង​ពី Jennie។

បន្ទាប់​ពី​ព័ត៌មាន​នេះ​បាន​ចុះ​ផ្សាយ​ផ្លូវ​ការ អ្នក​គាំទ្រ​ក្រុម​ចម្រៀង​កូរ៉េ​នេះ​ទាំង​អស់​តែង​តែ​ ប្រមើល​មើល​ជា​និច្ច​នូវ​រាល់​សកម្មភាព​ផ្សេងៗ ដែល​សមាជិក​ក្រុម​ចម្រៀង​ Black Pink​ កំពុង​តែ​ធ្វើ។ ជាក់​ស្ដែង​គេ​បាន​ឃើញ​ Jennie បង្ហាញ​ខ្លួន​នៅ​ទីក្រុង​ឡុង​ចក្រភព​អង់គ្លេស​ ដើម្បី​ធ្វើ​សកម្មភាព​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង។

ហេតុ​ដូច្នេះ​ហើយ ទើប​រូប​ថត​ក្រៅ​ឆាក​ដែល​អ្នក​គាំទ្រ​ថត​បាន ត្រូវ​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter។ Jennie ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ថត​ឈុត​ឆាក​ជិះ​កង់​នៅ​ទីតាំង​មួយ​ក្នុង​ទីក្រុង​ឡុង​ ចក្រភព​អង់គ្លេស ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពុះ​កញ្ជ្រោល​និង​សប្បាយ​ចិត្ត​ក្នុង​ការ​រង​ចាំ​វីដេអូ​ចម្រៀង​ Solo ដំបូង​របស់​នាង​ដែល​នឹង​បញ្ចេញ​នៅ​ខែ​វិច្ឆិកា​​នេះ ព្រម​ទាំង​សមាជិក​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ