បទចម្រៀងថ្មីពី អ្នកតែងនិពន្ធបទចម្រៀងម្នាក់មិនធ្លាប់មានអ្នកស្គាល់

  • 2018-10-20 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានឈ្មោះក្នុងវិស័យចម្រៀង ជាតន្រ្តីករ និងអ្នកផលិតបទចម្រៀងជាច្រើនបទ តែមិនសូវ​បានបង្ហាញមុខជាសាធារណៈនោះទេ សិល្បករម្នាក់នេះមានឈ្មោះថា សួគ៌ មេឃ ស្រាប់តែពេលនេះចេញចម្រៀងទោលម្នាក់ឯង យ៉ាងពីរោះ និងអត្ថន័យចាក់ដោត។

សួគ៌ មេឃ

ក្នុងរង្វង់សិល្បៈតែងនិពន្ធចម្រៀងថ្មី ចាប់ឆ្នាំ ២០១០ មកដល់បច្ចុប្បន្ន មានសិល្បករជាច្រើនបាន​ស្គាល់ និងរាប់អាន លោក មេឃ និងធ្លាប់បានពឹងរូបលោកឱ្យតែងចម្រៀង និងផលិតចម្រៀងឱ្យជាច្រើនអន្លើក តែស្នាដៃរបស់លោកមានខ្លះក៏បានផ្តល់ជា ឈ្មោះឱ្យ ខ្លះក៏អត់អ្នករំលឹក។

ដោយសារតែរូបលោកផ្ទាល់មានជំនួញគ្រួសារផ្ទាល់ខ្លួនដែល មិនអាចបង្ហាញខ្លួនក្នុងសិល្បៈ បានកាលពីពេលកន្លង ទើបមិនអាចបង្ហាញខ្លួនក្នុងវីស័យសិល្បៈបាន។ ក៏ប៉ុន្តែទេពកោលស្យ និងចិត្តស្រលាញ់ចម្រៀងតែងនិពន្ធថ្មី ហាក់ពិបាកហាមរូបលោកមិនឱ្យ​ប្រឡូកក្នុងវិស័យចម្រៀងសារជាថ្មីបាន។ រីឯម្តងនេះ សិល្បករចម្រៀង សំឡេងធ្ងន់រណ្តុំចិត្ត បានចេញចម្រៀងថ្មីមួយបទដែលតែងឡើងជិត២ឆ្នាំមកហើយ ទើបតែបង្ហោះ លើ Youtube របស់ខ្លួន សម្រាប់ចែកជូនកម្សាន្តអារម្មណ៍ក្នុងថ្ងៃសំរាក។

អត្ថន័យបទថ្មីនេះផង ដែលរូបលោកធ្វើឡើងដើម្បីផ្ញើជូនមិត្តភ័ក្រ្តដែលធ្លាប់ស្គាល់រូបលោក ហើយតាមឡើយបទចម្រៀង Sad នេះជាសំនេរចម្រៀងខ្លីច្រៀងចំអក់លេងសើចឱ្យមិត្តភ័ក្រ្តប៉ុណ្ណោះ។ ក៏ប៉ុន្តែ លោក មេឃ ក៏យកមកច្នៃទំនុកថ្មី កែសាច់ភ្លេងខ្លះៗ បញ្ចូលមនោសញ្ចេតនា បង្កើតអារម្មណ៍សោកសៅ ជាមួយពាក្យពេជន៍លួងលោមនារីម្នាក់ឱ្យ​ត្រឡប់មកវិញ។

លោក សួគ៍ មេឃ សង្សឹមថាបទថ្មីនេះនឹងអាំចផ្តល់នូវអារម្មណ៍កក់ក្តៅសម្រាប់មិត្តដែលបាត់បង់ស្នេហា ហើយសង្ឃឹមថាពួកគេនឹងអាចត្រឡប់មកត្រូវគ្នាម្តងទៀត។

សូមរីករាយសណ្តាប់បទ Sad ច្រៀងដោយ លោក សួគ៍ មេឃ ខាងក្រោម៖

អត្ថបទ៖ Sunny

អត្ថបទពេញនិយម