ភាពយន្តខ្នាតខ្លី រៀបចំមកុដ ដោយ បណ្ឌិតម៉ូដ ឯម រៀម ចេញជាវីដេអូ Trailer ហើយ

  • 2018-10-20 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាដៃភាពយន្តខ្លីដែល បណ្ឌិតម៉ូដ ឯម រៀម ជាអ្នករៀបចំមកុដ បានចេញជា Trailer ជាងមួួយនាទី បង្គប់ដោយអត្ថន័យ អាថ៌កំបាំង។

រូបភាពពីភាពយន្តខ្លីរឿង «នារីរបាំ»

ភាពយន្ត​ខ្លី​នោះ​មាន​ចំណង​ជើង​ថា «នារី​របាំ» ដែល​និយាយ​ពី​ស្រ្តី​ម្នាក់​​ជាអ្នក​របាំ​បុរាណ​ខ្មែរ ដោយ​ក្នុងរឿងខ្លីប្រមាណ ១៥នាទី មាន​ឈុត​ជា​ច្រើន​ដែល​ត្រូវ​ការ មកុដ និង​សម្លៀក​បំពាក់​អប្សរា និង​ការ​តុបតែង រម្លឹក​ឡើង​វិញ​សម័យកាល​ឆ្នាំ​ ១៩៧០​។ ដូចនេះ ផលិតករភាពយន្តខ្លីនេះ បានស្នើសុំ មកុដ​អប្សរា​ ដែល​ធ្លាប់​មាន​រឿង​ចម្រូងចម្រាស់ បង្កើតដោយ បណ្ឌិតច្នៃម៉ូដ ឯម រៀម យក​មក​ប្រើ​ម្តង​ទៀត​។

បណ្ឌិត ឯម រៀម និងតួសម្ដែង

ភាពយន្តខ្លីមួយនេះ ត្រូវបានផលិតករ យកទៅប្រកួតក្នុងមហោស្រពភាពយន្តខ្លីកម្ពុជា ដែលនឹងមានការផ្សព្វផ្សាយភាពយន្តខ្នាតខ្លីថ្នាក់ជាតិ ក្នុងកំឡុងពេលជិតមួយសប្ដាស៍ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។

ចង់ដឹងថាភាពយន្តខ្លីនេះមានលក្ខណៈបែបណា តោះទស្សនាវីដេអូ Trailer ខ្លីខាងក្រោម៖

អត្ថបទ៖ Sunny