សាកលវិទ្យាល័យលំដាប់ៗពីជប៉ុន មកចែចូវកម្ពុជា តាមរយៈអាហារូបករណ៍និងឳកាសការងារ

  • 2018-10-21 00:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាកលវិទ្យាល័យល្បីៗពីជប៉ុនមកធ្វើ បទបង្ហាញ និងផ្តល់ប្រឹក្សាដល់សិស្ស និសិ្សតកម្ពុជាដែលមានបំណងសិក្សានៅប្រទេសជប៉ុន ក្នុងពិព័រណ៍ស្ដីពីការ សិក្សានៅប្រទេសជប៉ុន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ ក្នុងពិព័រណ៍នេះ គ្រឹះស្ថានពីជប៉ុនបានប្រកាសអាហារូបករណ៍ជាច្រើនកន្លែងនឹងផ្ដល់ជូនទៅដល់សិស្ស និស្សិតកម្ពុជា ដោយមាន ចាប់ពី ៣០% ទៅ ១០០% រួមទាំងឳកាសការងារ។

លោក ប៉ាល់ ដេស សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា ពិព័រណ៍ស្ដីពីការសិក្សានៅប្រទេសជប៉ុននេះចាប់ផ្ដើមបង្កើតឡើង តាំងពីឆ្នាំ ២០០៨ ហើយក្នុងឆ្នាំ២០១៨នេះ មានសាកលវិទ្យាល័យចំនួន ០៦ មកចូលរួម និងឃើញថាមានការចូលរួមច្រើនពីសិស្សនិស្សិតទៅសិក្សានៅបរទេស។

លោកថា សាកលវិទ្យាល័យបានពង្រឹងទំនាក់ទំនងអន្តរជាតិជាចម្បងជាមួយគ្រឹះស្ថាននានា ក្នុងនោះមានដៃគូសហការជាង ១៥០សាកលវិទ្យាល័យនៅអាស៊ី និងអឺរ៉ុប ដែលមានសាកលវិទ្យាល័យ ជប៉ុនដល់ទៅ៣៥។

លោក ហែម ហួយ

បើនិយាយពីឳកាសការងារ លោក ហែម ហួយ អតីតនិស្សិតជំនាញសហគ្រិន សិក្សានៅជប៉ុនឲ្យដឹងថា ការសិក្សានៅទីនោះទទួលបានភាពកក់ក្ដៅ និងសុវត្ថិភាពពីសាលា និងប្រជាជន។ ជំនាញដែលលោកបានជ្រើសរើស ត្រូវបានសាស្រ្តាចារ្យបង្វឹកម៉ត់ចត់ និងចុះអនុវត្តផ្ទាល់ ជាក់ស្ដែង លោកបានសិក្សាមិនគិតថ្លៃ និងបម្រើការនៅផ្សារទំនើបដើម្បីដកពិសោធន៍ការងារទាក់ទិនជំនាញ និងរកចំណូលបន្ថែម ព្រោះត្រូវចំណាយថ្លៃស្នាក់នៅ និងអាហារខ្លួនឯង។

លោកគូសបញ្ជាក់ថា ក្នុងមួយថ្ងៃ អាចធ្វើការបាន ៤ម៉ោង ដោយតម្លៃឈ្នួល ១ម៉ោង ៩ដុល្លារ បើផាត់ថ្លៃចាយវាយនៅសល់ប្រមាណ ៥០០ដុល្លារ៕

អត្ថបទ៖ ស៊ិន សាវ៉េត