ម៉ូតូ Vespa អេឡិចត្រូនិក​ដំបូង​​បង្អស់​ចេញ​ហើយ រីឯ​តម្លៃ​វិញ​ថ្លៃ​​ជិតម៉ឺន​ដុល្លារ

  • 2018-10-21 03:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​វេស្ប៉ា​​គឺ​ជា​មធ្យោបាយ​​​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​នៅ​ក្នុង​ទីក្រុង​ធំៗ ព្រោះ​វា​មាន​រាង​តូចស្អាត​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​​នៅ​លើ​វិថី​ដ៏​មមាញឹក​ក្នុង​ទ្វីប​អឺរ៉ុប និង ជួយ​បរិស្ថាន។

យោង​តាម​សារព័ត៌មាន​ The Verge ម៉ូតូ Vespa Elettrica អេឡិចត្រូនិក​ដំបូង​​បង្អស់ នឹង​មាន​នៅ​ទូទាំង​ទីផ្សារ​អឺរ៉ុប​ឆាប់ៗ ដែល​មាន​តម្លៃ​ ៧ ៣០០ ដុល្លារ។

ម៉ូតូ​នេះ​ដំណើរ​ការ​ដោយ​ការ​សាក​ថ្ម។ សាក​ម្ដង​អាច​រត់​បាន​ប្រមាណ ១០០ គីឡូម៉ែត្រ ដែល​ត្រូវ​ប្រើ​ពេល​១០​ម៉ោង​ដើម្បី​សាក​ថ្ម ហើយ​ថ្ម​នេះ​អាច​ប្រើ​បាន​រយៈ​ពេល​១០​ឆ្នាំ។

ដោយឡែក​ ក្រុមហ៊ុន Piaggio ដែល​ផលិត​ម៉ូតូ​វេស្ប៉ា ក៏​​គ្រោង​នឹង​បញ្ចេញ Vespa Elettrica X មួយ​ម៉ូដែល​ទៀត​ដែល​អាច​រត់​បាន​​ជិត​២០០​គីឡូម៉ែត្រ។

Vespa Elettrica បច្ចុប្បន្ន​នេះ​អាច​រក​ទិញ​បាន​តែ​នៅ​ក្នុង​ទីផ្សារ​ប៉ុណ្ណោះ ហើយ គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ដើម​ឆ្នាំ​ក្រោយ​សម្រាប់​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក និង ចិន៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ សុខ លាងហ៊ត