ដល់ថ្ងៃមែនទែនហើយ! ពិព័រណ៍សិល្បៈធំសម្បើមប្រចាំឆ្នាំ អត់បានទៅ ដឹងតែស្ដាយក្រោយ

  • 2018-10-20 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ម៉ោង​ ១ រសៀល ក្នុង​ថ្ងៃ​នេះ​ផ្ទាល់ នៅ The Factory Phnom Penh នឹង​មាន​រៀប​ចំ​ពិព័រណ៍​សិល្បៈ​ចម្រុះ​មួយ ដែល​នាំ​មក​នូវ​ទស្សនីយភាព​សិល្បៈ ការ​កម្សាន្ត​នានា និង​អាហារ​ច្រើន​សម្បូរ​បែប សម្រាប់​ទទួល​អ្នក​​ឈ្លក់​វង្វេង​នឹង​ការ​ច្នៃ​ប្រឌិត​ទាំង​ឡាយ។

កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ​មាន​ឈ្មោះ​ថា Wanderland X Arts រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Wanderland Event ដែល​ប្រមូល​ផ្ដុំ​ដោយ​ការ​​តាំង​លក់​ និង​បង្ហាញ​ពី​ស្នាដៃ​សិល្បៈ​ប្លែកៗ របស់​សិល្បករ ឬ​វិចិត្រករ​ខ្មែរ ក៏​ដូច​ជា​ស្នាដៃ​ផ្សេងៗ​ទៀត​មក​ពី​ជុំ​វិញ​ពិភពលោក។

​ក្នុង​នោះ អ្នក​នឹង​បាន​ទស្សនា​ការ​គូរ​គំនូរ​ផ្ទាល់​ពី​វិចិត្រករ YSK CHAOS រួម​ជាមួយ​​​​ការ​ប្រគំ​តន្ត្រី ពី​តារា​ចម្រៀង​មក​ពី​ផលិតកម្ម Klapyahandz និង​ក្រុម Boxchords។ ពិសេស​ជាង​នេះ តួ​សំខាន់​ ២ រូប ក្នុង​រឿង "គ្រាប់ពេជ្រ" គឺ​លោក ឆេកឃី និង វណ្ឌី ពិសិដ្ឋ នឹង​បង្ហាញ​ខ្លួន​ដើម្បី​ធ្វើ​កិច្ច​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ ខណៈ​ដាក់​បញ្ចាំង​ភាពយន្ត​នេះ​ ឲ្យ​មើល​ Free ​ផង​ដែរ។

កុំ​ភ្លេច​ណាត់​មិត្តភ័ក្ដិ ឬ​អ្នក​ជា​ទី​ស្រលាញ់​ទៅ​ជា​មួយ​គ្នា​ណា៎! ព្រោះ​មាន​ការ​កម្សាន្ត​ច្រើន ហើយ​មាន​របស់​ញ៉ាំ​ហូរហៀរ​ណាស់។ កម្មវិធី​នឹង​​បើក​ឲ្យ​ចូល​រួម​ដោយ​សេរី ចាប់​ពី​ម៉ោង ១ ដល់ ៦:៣០ នាទី​ល្ងាច។ ដោយ​ឡែក ​ដើម្បី​ទស្សនា​កុន​ អ្នក​ត្រូវ​ចូល​រួម​កម្មវិធី​ប្រកួត​ដើម្បី​ឈ្នះ​សំបុត្រ​ដោយ​​គោរព​តាម​លក្ខខណ្ឌ​ដែល​រៀបរាប់​តាម​​ Link នេះ Wanderland X Arts ។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់៖ Wanderland ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម