ស្មើ​យប់មិញ Jose ​រក​វ៉ៃជាមួយ​ជំនួយ​ការ​គ្រូ​បង្វឹក Chelsea ​ទៀត

  • 2018-10-21 01:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Chelsea ​ដែល​ជា​ម្ចាស់​ផ្ទះ ​ក្នុង​លទ្ធផល ២-២ ​នៃ​លីគ​កំពូល​អង់គ្លេស។

ក្នុង​ការ​ប្រកួត​នោះ ​ម្ចាស់​ផ្ទះ Chelsea ​ព្យាយាម​ស្វែង​រក​គ្រាប់​បាល់​មែនទែន រហូត​បាន​១​គ្រាប់​នាំ​មុខ​មុន​។ យ៉ាងណាមិញ ការ​នាំ​មុខ​នេះ ​មិន​ធ្វើ​ឱ្យ​តោ​ខៀវ​យក​បាន​៣​ពិន្ទុ​ឡើយ ​ដោយ​ផ្ទុយ​ទៅ​វិញ​នៅ​តង់​ទី​២ ខ្សែ​ប្រយុទ្ធ Martial ​រក​បាន​២​គ្រាប់​វិញ​ឱ្យ Man Utd ​នាំ​មុខ​ម្ចាស់​ផ្ទះ។ លទ្ធផល​ចាញ់​គេ​នេះ​ហើយ ក្រុម​របស់​លោក Sarri ​ក៏​បាន​ព្យាយាម​ហើយ​ព្យាយាម​ទៀត ​រហូត​បាន​១​គ្រាប់​ស្មើ​គ្នា​នៅ​នាទី​៩០+។

១​គ្រាប់​តាម​ស្មើ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Marco Ianni ជំនួយ​ការ​គ្រូ​បង្វឹក​របស់ Chelsea ​សប្បាយ​ចិត្ត ​រហូត​ដល់​ទៅ​អបអរ​នៅ​មុខ Jose Mourinho ​។ ពេល​នោះ​ហើយ ​ដែល​ធ្វើ​ឱ្យ​អ្នក​ចាត់ការ Man Utd ​ខឹង​ច្រលោត​រក​ទៅ​វាយ Marco ​តែ​ម្ដង។ សំណាង​ដែរ​នៅ​គ្រា​នោះ​មាន​គេ​ចាប់​ទាន់ កុំ​អី​មិន​ដឹង​កើត​រឿង​វាយ​គ្នា​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ