ស្លាប់ និងរបួសរាប់សិបនាក់ ក្រោយរថភ្លើងបុកហ្វូងមនុស្សនៅឥណ្ឌា

  • 2018-10-21 01:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៥៥​នាក់​បាន​ស្លាប់ និង៦០​នាក់​ផ្សេង​ទៀត​រង​របួស ក្រោយ​ពេល​រថភ្លើង​មួយ​គ្រឿង​បុក​ហ្វូង​មនុស្ស​កំពុង​ប្រារព្ធ​ពិធី​សាសនា​ហិណ្ឌូ​នៅ​តាម​ផ្លូវ​រថភ្លើង។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​ក្នុង​ទីក្រុង Amritsar រដ្ឋPunjab ប្រទេស​ឥណ្ឌា​ដែល​ជា​ការ​ធ្វើ​ពិធីបុណ្យ Dussehra។ យោង​តាម​ប៉ូលិស​ក្នុង​តំបន់​ឲ្យ​ដឹង​ថា "ពេល​រថភ្លើង​បាន​មក​ដល់ វា​ក៏​បុក​និង​កិន​មនុស្ស​ដែល​នៅ​ទី​នោះ។ ពួកគេ​កំពុង​ឈរ​នៅ​លើ និង​ក្បែរ​ផ្លូវ​រថភ្លើង។” លើស​ពី​នេះ​ទៀត ខណៈ​ពេល​កំពុង​បាញ់​កាំជ្រួច និង​អបអរ​សាទរ​ពិធី​បុណ្យ ជន​រង​គ្រោះ​ទាំង​នោះ​មិន​បាន​លឺ​សំឡេង​រថភ្លើង​មក​ដល់​នោះ​ទេ។

ក្រោយ​ពេល​កើត​ហេតុ ប៉ូលិស​បាន​ចុះ​ទៅ​ដល់​ទី​តាំង​ដើម្បី​ធ្វើ​ការ​សង្គ្រោះ និង​កំណត់​ចំនួន​ជន​រង​គ្រោះ​ទាំង​អស់។ ទោះ​យ៉ាង​ណា​ក៏​ដោយ ប្រធានាធិបតី​ឥណ្ឌា លោក Narenda Modi បាន​សរសេរ​សារ​រំលែក​ទុក​ចំពោះ​ជន​រង​គ្រោះ​ទាំង​អស់ និង​ផ្ដល់​ប្រាក់ ៥០ ម៉ឺន​រូពី (៦ ៨០០ដុល្លារ) ក្នុង​ម្នាក់​ៗ​សម្រាប់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម