បណ្ដុំទិដ្ឋភាពអស្ចារ្យ! Janie និង​ប្ដីទៅ​រៀបចំ​ពិធី​ពិសេសមួយទៀត​នៅ​កោះសាមុយរឹតតែពិសេស

  • 2018-10-21 02:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ប្រារព្ធ​ពិធី​មង្គលការ​យ៉ាង​អធិកអធម​នៅ​ក្នុង​ទីក្រុង​បាងកក​ហើយ​ គូស្វាមី​ភរិយា​ថ្មីថ្មោង​ Mickey The Face និង​ Janie Tienphusuwan ក៏​បាន​កាន់​ដៃគ្នា​ទៅ​រៀបចំ​ពិធី​អស្ចារ្យ​មួយ​ទៀត​នៅ​កោះ​សាមុយ​ជា​បន្ត។

កាល​ពី​ថ្ងៃទី​ ២០ ខែ​តុលា​ ពោល​គឺ​មួយ​ថ្ងៃ​ក្រោយ​ ពិធី​រៀបអាពាហ៍ពិពាហ៍​ផ្លូវការ​ គូស្នេហ៍ Mickey និង​ Janie ក៏​បាន​រៀបចំ​ពិធី​ជប់​លៀង​មួយ​ទៀត​នៅកោះ​សាមុយ​ ខេត្ត​ Surat Thani ដោយ​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​ផ្សេង​ទៀត។

ទិដ្ឋភាព​ពិត​ជា​ប្លែក​មួយ​បែប​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​តារា​ស្រី​ Janie និង​ស្វាមី​កាន់​តែ​អស្ចារ្យ​ថែម​មួយ​កម្រិត។ ធម្មជាតិ​ជុំវិញ និង​ទេសភាព​នៅ​លើ​កោះ​នោះ​ កាន់​តែ​ធ្វើ​ឲ្យ​កម្មវិធី​ប្រព្រឹត្តិ​ទៅ​ពោរពេញ​ដោយ​ក្ដី​សុខ រក​ពាក្យ​ថ្លែង​មិន​ត្រូវ។

ទស្សនា​រូបភាព​ និង​វីដេអូ​ដូច​ខាង​ក្រោម៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម