Julen ​មិន​បារម្ភ​រឿង Real Madrid ​បណ្ដេញ​លោក​ចោល​ឡើយ

  • 2018-10-21 03:36:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Julen Lopetegui ​មិន​បារម្ភ​ចំពោះ​រឿង​ដែល​ក្រុម Real Madrid ​នឹង​បណ្ដេញ​លោក​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ឡើយ ​បើទោះ​ជា​ដឹក​នាំ​ក្រុម​មិន​ល្អ​ក៏​ដោយ។

ក្រោយ​ពី​ចាញ់​ក្រុម Levante ​១-២ ​កាល​ពី​យប់មិញ​នេះ ​មាន​ដំណឹង​ជា​ច្រើន​ចុះ​ផ្សាយ​ថា​លោក Julen ​អាច​នឹង​ត្រូវ​បាត់​បង់​តំណែង​ហើយ។ យ៉ាងណាមិញ ​សាមី​ខ្លួន​ផ្ទាល់​ហាក់​ដូចជា​មិន​ពិបាក​ចិត្ត​ចំពោះ រឿង​នេះ​ទេ។ ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា​លោក​មិន​បារម្ភ​ឡើយ​រឿង​ដេញ​ចេញ ​ប៉ុន្តែ​អ្វី​ដែល​លោក​បារម្ភ​នៅ​ពេល​នេះ​គឺ​ក្រុម​ទាំង​មូល។ ​លោក​ចង់​ឱ្យ​ពួកគេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រកួត ​នៅ​ពេល​ខាង​មុខ ​ដើម្បី​យក​លទ្ធផល​ល្អ​មក​វិញ។

ក្រុម Real Madrid ​បាន​ជាប់​កំណត់ត្រា​អាក្រក់​មួយ ដោយ​លេង​៤៨១​នាទី ដោយ​មិន​មាន​គ្រាប់​បាល់​សោះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Julen ​នេះ។ ស្រប​ពេល​៥​ប្រកួត​ចុង​ក្រោយ​ក៏​មិន​ស្គាល់​ពាក្យ​ថា​ឈ្នះ​ទៀត ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ មុន្នីរម្យ