Roy Hodgson ​ថា Rooney ​នៅ​មាន​សមត្ថភាព ​មិន​សម​ទៅ​លេង​នៅ​អាមេរិក​ទេ

  • 2018-10-21 04:14:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Roy Hodgson ​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អង់គ្លេស ​និង​បច្ចុប្បន្ន​ដឹក​នាំ​ក្រុម ​Crystal Palace ​បាន​និយាយ​ថា​ខ្សែ​ប្រយុទ្ធ Wayne Rooney ​នៅ​មាន​សមត្ថភាព​ខ្ពស់​ដដែល មិន​សម​ឆាប់​ទៅ​លេង​នៅ​អាមេរិក​ទេ។

Rooney ​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្លឹប D.C.United ​ក្នុង​លីគ​កំពូល​របស់​អាមេរិក។ វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម D.C.United ​ដែល​ធ្លាប់​តែ​នៅ​បាត​តារាង ​បាន​មក​ឡើង​ដល់​កំពូល​តារាង​វិញ​ហើយ។ រួបគេ​តែងតែ​ស្វែង​រក​គ្រាប់​បាល់​បាន​ជា​និច្ច​សម្រាប់​ក្រុម​នៅ​ប៉ុន្មាន​ប្រកួត​កន្លង​មក​នេះ។

សមត្ថភាព​នៅ​តែ​ល្អ​ដដែល​នេះ​ហើយ បាន​ធ្វើ​ឱ្យ​លោក Roy Hodgson ​និយាយ​ថា​អតីត​កីឡាករ Man Utd ​រូប​នេះ មិន​គួរ​ឆាប់​ចាកចេញ​ពី​អង់គ្លេស​ឡើយ។ រូបគេ​នៅ​មាន​កម្រិត​ប្រកួត​ប្រជែង​ខ្ពស់​ទៀត ​មិន​សម​ណា​ទៅ​លេង​នៅ​អាមេរិក​លឿន​ដូច្នេះ​ទេ។ អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នេះ រូប​ផ្លាស់​ទៅ​លេង​នៅ​អាមេរិក​រដូវ​កាល​មុន បន្ទាប់​ពី​ចាកចេញ​ពី Man Utd មក​លេង​ឱ្យ Everton ​បាន​មួយ​រយៈ៕

ប្រភព៖ USAtoday   ប្រែ​សម្រួល៖ មុន្នីរម្យ