កីឡដ្ឋាន Barcelona ​នឹង​ដាក់​ដំបូល ​ហើយ​ផ្ទុក​មនុស្ស​បាន​ជាង​១​សែន​នាក់

  • 2018-10-21 04:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប FC Barcelona ​បាន​បង្ហាញ​វីដេអូ​ថ្មី ​ដែល​និយាយ​អីពី​ការ​កែកុន​កីឡដ្ឋាន Nou Camp ​ដោយ​ដាក់​ដំបូល ​និង​បន្ថែម​កន្លែង​អង្គុយ​ឱ្យ​បាន​ដល់ ១០៥ ០០០​នាក់។

គម្រោង​ដែល​មាន​ឈ្មោះ​ថា 'Espai Barca' ​នេះ ​នឹង​ប្រើ​ពេល​ដល់​ទៅ​៣​ឆ្នាំ​ក្នុង​ការ​សាងសង់ ​ហើយ​វា​នឹង​ធ្វើ​ឱ្យ​កីឡដ្ឋាន​មួយ​នេះ​កាន់​តែ​ទំនើប​ជាង​មុន​ទៅ​ទៀត។ ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ ​ការ​សាងសង់​នឹង​ធ្វើ​ឡើង​នៅ​រដូវ​កាល​ក្រោយ​តែ​ម្ដង ​ហើយ​ការ​ធ្វើ​នោះ​នឹង​ធ្វើ​ឡើង​តែ​ពេល​សម្រាក​ប៉ុណ្ណោះ ដូច្នេះ​ពេល​ប្រកួត​មក​ដល់​ក្រុម​កីឡាករ​អាច​លេង​បាន​នៅ​លើ​ទីលាន​ដដែល។

ចំពោះ​តម្លៃ​នៃ​ការ​សាងសង់​នេះ​ដែរ អាច​នឹង​ឈាន​ដល់​ជាង​៣០០​លាន​ផោន។ ​មិន​ត្រឹម​តែ​ធ្វើ​កីឡដ្ឋាន​នេះ​មួយ​ទេ ​ក្រុម Barcelona ​នឹង​ធ្វើ​ទីលាន​បាល់​បោះ​១​ទៀត​ផង​ដែរ ​នៅ​ក្បែរ​កីឡដ្ឋាន​បាល់ទាត់​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ