Salah ​ថា​ឱ្យ​តែ​ក្រុម​ឈ្នះ ​ទោះ​ស៊ុត​ចូល ឬ​មិន​ចូល ​មិន​សំខាន់​ទេ

  • 2018-10-21 07:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mohamed Salah ​រក​បាន​១​គ្រាប់ ដែល​ជា​គ្រាប់​ជ័យជម្នះ​ឱ្យ​ក្រុម Liverpool ​១-០ ​លើ​ក្រុម Huddersfield ​នៅ​យប់មិញ​នេះ។

ការ​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​នេះ​ដែរ បាន​ធ្វើ​ឱ្យ​កីឡាករ​អេហ្ស៊ីប​រូប​នេះ​សប្បាយ​ចិត្ត ​ហើយ​អ្វី​ដែល​កាន់​តែ​សប្បាយ​ចិត្ត​ទៀត​នោះ​គឺ​ជួយ​ក្រុម​យក​បាន​៣​ពិន្ទុ​តែ​ម្ដង។ ​Salah ​បាន​និយាយ​ក្រោយ​ប្រកួត​ថា​៖“នៅ​ពេល​ណា​ដែល​ខ្ញុំ​នៅ​តែ​អាច​ជួយ​ក្រុម Liverpool ​បាន​លទ្ធផល​ល្អ ​នោះ​ខ្ញុំ​មិន​បារម្ភ​អ្វី​ឡើយ។ ខ្ញុំ​មិន​ខ្វល់​ថា ​យ៉ាង​ណា​នោះ​ទេ ​សំខាន់​ឱ្យ​តែ​ក្រុម​បាន​ឈ្នះ ​ទោះ​រក​គ្រាប់​បាល់​បាន​ឬ​មិន​បាន​ក៏​ដោយ”។

១​គ្រាប់​យប់មិញ​នេះ​គឺ ជា​គ្រាប់​បាល់​ទី​៥០​សម្រាប់​រូបគេ​នៅ​លីគ Premier League ​ហើយ ​ស្រប​ពេល​ដែល​រដូវ​កាល​នេះ Liverpool ​ក៏​កំពុង​តែ​ប្រជែង​កំពូល​តារាង​ជាមួយ​ក្រុម Manchester City ​ផង​ដែរ។ ឆ្លង​កាត់​៩​ប្រកួត​មក​នេះ ​ពួកគេ​មាន​២៣​ពិន្ទុ​ស្មើ​គ្នា​ជាមួយ Man City ​ដែរ ប៉ុន្តែ​នៅ​លេខ​២ ដោយសារ​តែ​ចាញ់​គ្រាប់​ស៊ុត​ប៉ុណ្ណោះ៕

ប្រភព៖ Liverpool Echo   ប្រែ​សម្រួល៖ មុន្នីរម្យ

អត្ថបទថ្មី