បាត់មុខសែនយូរ Kim Tae Hee ចេញមុខជាថ្មីលើទស្សនាវដ្ដី និងទម្លាយគម្រោងវិលមកវិញ
- 2018-10-21 06:24:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាត់មុខសែនយូរ Kim Tae Hee ចេញមុខជាថ្មីលើទស្សនាវដ្ដី និងទម្លាយគម្រោងវិលមកវិញ
ចន្លោះមិនឃើញ
តារាសម្ដែងស្រីលំដាប់ A ប្រចាំកូរ៉េ Kim Tae Hee បានបាត់មុខពីកញ្ចក់ទូរទស្សន៍អស់រយៈពេលជាយូរមកហើយ ចាប់តាំងពីរៀបការជាមួយស្វាមី Rain និងសម្រាលកូនរួចមក។ ប៉ុន្តែថ្មីៗនេះ នាងបានលេចមុខជាថ្មីតាមរយៈទស្សនាវដ្ដីល្បីមួយ។
មកថតរូបឲ្យទស្សនាវដ្ដី ប៉ុន្តែ Tae Hee ក៏បានផ្ដល់បទសម្ភាសខ្លីមួយដែរ ទាក់ទងនឹងគម្រោងវិលមកសិល្បៈវិញជាថ្មី។ នាងបាននិយាយថា៖ "ខ្ញុំតែងតែជ្រើសយកការងារណាដែលខ្ញុំចង់ធ្វើ ហើយដូចនឹងអ្វីដែលកំពុងធ្វើពេលនេះអ៊ីចឹង។ ខ្ញុំក៏សង្ឃឹមថានឹងមានឱកាសសម្ដែងរឿងអស្ចារ្យណាមួយ ដែលតួនោះត្រូវនឹងចរិតខ្ញុំ និងមិនតុបតែងអ្វីច្រើន បែបនេះខ្ញុំមិនចាំបាច់ត្រូវលាក់ធាតុពិតដែលមានពីធម្មជាតិទេ។ យ៉ាងណា ខ្ញុំក៏សង្ឃឹមជឿជាក់ថា ខ្ញុំអាចសម្ដែងរហូតដល់អាយុ ៥០ជាងដែរ។ ដល់ពេលនោះ ខ្ញុំជឿជាក់ថា យ៉ាងណាក៏មានទស្សនិកជនម្នាក់ ដែលចង់ឃើញខ្ញុំសម្ដែងដែរ”។
តាំងពីរៀបការមានកូនរួចមក Tae Hee ហាក់ស្ងាត់ពីសិល្បៈ ប៉ុន្តែនាងតែងលេចមុខជារឿយៗក្នុងកម្មវិធីរបស់ Brand ផ្សេងៗ។ សម្រាប់អ្នកគាំទ្រ ក៏រង់ចាំជានិច្ចនូវការវិលមកវិញរបស់ Tae Hee ពិសេសរំពឹងថានឹងមានឱកាសទស្សនារឿងថ្មីណាមួយរបស់នាងក្នុងពេលខាងមុខនេះ៕