បរទេស ២នាក់ប្រឈមទោសធ្ងន់ក ក្រោយបាញ់ថ្នាំរបងប្រវត្តិសាស្ត្រឈៀងម៉ៃ

  • 2018-10-21 06:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជន​ជាតិ​បរទេស​វ័យ​ក្មេង​ពីរ​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​រសៀល​ម្សិលមិញ​ក្រោយ​ពេល​ប៉ូលិស​កំណត់​អត្តសញ្ញាណ​បាន​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដែល​ពួក​គេ​បាន​បាញ់​ថ្នាំ​លើ​របង​ប្រវត្ដិសាស្ត្រ​នៃ​ខេត្ត​ឈៀងម៉ៃ​ប្រទេស​ថៃ។

បុរស​ទាំង​ពីរ​នាក់ ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Lee Furlong មក​ពី​ចក្រភព​អង់គ្លេស និង​ម្នាក់​ទៀត​ឈ្មោះ Brittney Schneider មក​ពី​កាណាដា។ តាម​រយៈ​ចម្លើយ​សារភាព បុរស​ឈ្មោះ Furlong ឲ្យ​ដឹង​ថា​ពួកគេ​ពិត​ជា​បាន​បាញ់​ថ្នាំ​របង Tha Phae នេះ​មែន​កាល​ពី​វេលា​ម៉ោង ៤​ទៀប​ភ្លឺ​ថ្ងៃ​ព្រហស្បតិ៍។ រូប​គេ បាន​បាញ់​ថ្នាំ​ជា​អក្សរ "Scouser Lee” ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​ចាស់​របស់​អ្នក​គាំទ្រ​ក្លឹប​បាល់​ទាត់ Liverpool។ ចំណែក​ឯ​អក្សរ "B” ត្រូវ​បាន​បាញ់​ថ្នាំ​ដោយ Schneider។ លើស​ពី​នេះ​ទៀត ពួកគេ​បន្ថែម​ថា​ខ្លួន​ពិត​ជា​មិន​ដឹង​ថា​នេះ​ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ ដោយ​គិត​ថា​វា​គ្រាន់​ជា​ការ​បង្ហាញ​បែប​សិល្បៈ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ ពួកគេ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ឲ្យ​ខូច​ខាត​សំណង់​បុរាណ​ដែល​ប្រឈម​នឹង​ជាប់​ពន្ធ​ធនាគារ​រហូត​ដល់ ១០​ឆ្នាំ ឬ​ពិន័យ​ជា​ប្រាក់​ប្រមាណ ១​លាន​បាត (៣០ ៧០០​ដុល្លារ) ទៀត​ផង៕

ប្រភព៖ Coconut   ប្រែសម្រួល ៖ រ័ត្ន