គ្រាប់​បាល់​ទី​២​របស់ Manchester City ជា​គ្រាប់​បាល់​ចម្លែក​​ធ្វើ​ឲ្យ Sean Dyche ខឹង​យ៉ាង​ខ្លាំង

  • 2018-10-21 08:13:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់បាល់ទី២ របស់ក្រុម Manchester City ទល់​នឹង Burnley ត្រូវ​បាន​លោក Sean Dyche ហៅ​ថា​ជា​គ្រាប់​បាល់​ "ចម្លែក" ហើយ​លោក​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​មន្រ្តី​អាជ្ញា​កណ្តាល​​ដែល​មិន​អើពើ។

Man City ឈរ​នៅ​កំពូល​តារាង​ Premier League ក្រោយ​ផ្តួល​ក្រុម​ Burnley របស់​លោក Sean Dyche ដោយ​លទ្ធផល​ចាស់​ដៃ ៥-០ ខណៈ​ពេល​ដែល Kevin De Bruyne បាន​ជា​ពី​របួស​វិញ។

ក្រុម​ភ្ញៀវ​លេង​បាន​យ៉ាង​ល្អ តែ​ក្រោយ​គ្រាប់​បាល់​ទី​២​​ដែល​ជា​គ្រាប់​បាល់​ចម្លែករបស់​ក្រុម​រហ័ស​នាម​ផ្ទៃមេឃ​​ក៏​ធ្វើ​ឲ្យ​សំណាញ់​ទី​ Burnley ​ធ្លុះធ្លាយ​ជា​បន្ត​បន្ទាប់។

គ្រូ​បង្វឹក Burnley ហៅ​វា​ជា​គ្រាប់​បាល់​ចម្លែក ពី​ព្រោះ​​គ្រាប់​បាល់ Silva គឺ​ជា​រឿង​ចម្រូងចម្រាស​​ក្រោយ Sane ដួល​ក្នុង​តំបន់​គ្រោះថ្នាក់ ក៏​មាន​ការ​តវ៉ា​បាល់​១១​ម៉ែត្រ ធ្វើ​ឲ្យ​​​ទាំង​ខ្សែ​ការពារ និង អ្នក​ចាំ​ទី Joe Hart របស់​ Burnley នៅ​ទ្រឹង​ទាំង​អស់​ផ្អាក​លេង​សិន​ព្រោះ​ពួក​គេ​ជឿ​ថា​អាជ្ញា​កណ្តាល Jon Moss នឹង​កាត់​សេចក្ដី​សិន។ តែ​មិន​ដូច្នោះ​ឡើយ។

ចង់​ជ្រាប​ច្បាស់​ សូម​ទស្សនា​វីដេអូ​គ្រាប់​បាល់​ទី​២​របស់​ Man City៖

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ សុខ លាងហ៊ត