នេះ​គឺជា​កាដូ Kanye West ត្រៀមជាពិសេសជូន​ប្រពន្ធ Kim Kardashian អបអរថ្ងៃកំណើត

  • 2018-10-21 07:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈាន​ចូល​ថ្ងៃ​ទី ២១​ ខែ​តុលា​នេះ​ គឺ​ជា​ខួប​កំណើត​គម្រប់​ ៣៨​ឆ្នាំ​ របស់​តារា​ទូរទស្សន៍​ Kim Kardashian ហើយ​ ឯ​ Kanye West ជា​ស្វាមី​ក៏​បាន​​ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​ជូន​ប្រពន្ធ​ក្នុង​ថ្ងៃ​ពិសេស​នេះ​ដែរ។

តារា​ចម្រៀង​ជនជាតិ​អាមេរិក​ Kanye West បាន​ប្រគំ​ព្យ៉ាណូ​យ៉ាង​រងំ​ពេញ​ផ្ទះ​ ព្រម​ទាំង​បាន​រៀប​ចំ​តុបតែង​ផ្កា​ពណ៌​ផ្កាឈូក​ជា​ច្រើន​បាច់​​ធំៗ​ ត្រៀម​ជា​កាដូ​សម្រាប់​ប្រពន្ធ។ ឮសូរ​សំឡេង​ភ្លេង​ ប្រគំ​ដោយ​ដៃប្ដី​ភ្លាម​ Kim ក៏​បាន​ដឹង​ខ្លួនពីដំណេក រួចដើរ​តម្រង់​ទៅ​ប្រភពសំឡេង ក៏​ជួប​រឿង​ភ្ញាក់​ផ្អើល​ នេះភ្លាម។

លើ​ Instagram តារា​ស្រី​រូបនេះ​សរសេរថា៖ "Kanye West ពិតជា​ប៉ិន​​ច្នៃ​មែន ពេល​យក​ផ្កា​ជូន​ខ្ញុំ សម្រាប់​ថ្ងៃ​ខួប​កំណើតខ្ញុំ! ស្រឡាញ់​បង​ណាស់សំណព្វចិត្ត”​។

ចំណែក​ Kanye West វិញ​ក៏​បាន​បង្ហោះ​វីដេអូ​នោះ​ដែរ ថែម​ទាំង​ឃើញ​កូន​ស្រី​ North West រាំ​ជាមួយ​មិត្តភ័ក្ដិ​ តាម​ចង្វាក់​ភ្លេង​ឪពុក​លេងទៀត។

ភ្ជាប់​ជាមួយ​នឹង​វីដេអូ​នោះ Kanye ក៏​បាន​សរសេរ​ដែរថា៖ "@KimKardashian អូន​ភ្ញាក់​ផ្អើល​ហើយ! បង​នឹង​ព្យាយាមធ្វើ​គ្រប់​យ៉ាង​ដែល​អាច​បញ្ជាក់​ពី​ភាព​ល្អ​ស្រស់ស្អាត​ទាំង​ក្នុង​ និង​ក្រៅ​ខ្លួន​អូន ហើយ​បញ្ជាក់​ថា​បង​ស្រឡាញ់​អូន​ និង​គ្រួសារ​យើង​ប៉ុនណា”​។

នេះ​មិន​មែន​ជា​លើក​ទី ១​ទេ​ ដែល​ Kayne West ធ្វើ​រឿង​ឲ្យ​ប្រពន្ធ​រំភើប​ មានន័យ​ថា​កន្លង​មក​លោក​តែង​ជូន​កាដួ​ពិសេសៗ​ និង​ធ្វើ​រឿង​មានន័យ​ជា​ច្រើន​សម្រាប់​​ម្ចាស់​ជីវិត​លោក​រូបនេះ៕

ប្រភព៖ Eonline   ប្រែ​សម្រួល៖ យី សុធារី