ធ្លាប់តែជិះរាល់ដង ដឹងទេថាហេតុអ្វីកាំជណ្ដើរយន្តមានផ្ទៃឆ្នូតៗមិនរាបស្មើ?

  • 2018-10-21 08:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជណ្ដើរ​យន្ត​ដំបូង​បង្អស់ ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណ​ក្នុង​ទីក្រុង ញូវយ៉ក​កាល​ពី​ឆ្នាំ ១៩៨៦ ជា​មួយ​ផ្ទៃ​ជណ្ដើរ​ដែក​រាប​ស្មើ។

មក​ទល់​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​បាន​ប្រើ​ប្រាស់​ជណ្ដើរ​យន្ត​ទំនើប​ដែល​មាន​ផ្ទៃ​រាង​ឆ្នូត​ៗ​ទៅ​វិញ។ តាម​ពិត​ទៅ លក្ខណៈនេះ​មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​របស់​អ្នក​រចនា​នោះ​ទេ ប៉ុន្តែ​វា​ជា​កត្ដា​ដ៏​សំខាន់​មួយ​នៃ​ម៉ាស៊ីន​ដ៏​ធំ​សម្បើម​នេះ។ យោង​តាម​ការ​សិក្សា​ឲ្យ​ដឹង​ថា អំឡុង​ពេល​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រងា ជណ្ដើរ​យន្ត​មាន​ជាតិ​សំណើម​ច្រើន​ដែល​ជា​ហេតុ​អាច​ធ្វើ​ឲ្យ​អ្នក​ជិះ​រអិលបាន។ ដូច្នេះ​ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់ កាំ​ជណ្ដើរ​នីមួយ​ៗ​ត្រូវ​មាន​ផ្ទៃ​ដែក​ឆ្នូត​ៗ។

លើស​ពី​នេះ​ទៀត ផ្នែក​ដែក​ឆ្នូត​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​សំរាម​តូច​ៗ​ដូច​ជា​សម្បក​ស្ករ​គ្រាប់ ឬ​វិក្កយបត្រ​ផ្សេង​ៗ កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ដែល​ធ្វើ​ឲ្យ​ជណ្ដើរ​យន្ត​ខូច​ផង​ដែរ៕

ប្រភព៖ Brightside   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម