​រដ្ឋចាយ ១២លានដុល្លារ ជួសជុលផ្លូវដ៏ចំណាស់របស់ខេត្តកោះកុងឲ្យរួច មុនពិធីបុណ្យសមុទ្រ

  • 2018-10-21 08:39:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ផ្លូវជាតិលេខ៤៨” ត្រូវបានរការខូចខាត ដោយដល់អាយុកាល និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ ហើយត្រូវស្ថាបនាឡើងវិញ ​ដោយ​រាជរដ្ឋាភិបាល​ ​ក្រោម​ការដឹក​នាំរបស់​ក្រសួង​សាធារណៈការផ្ទាល់ ត្រៀម​លុយ​ប្រមាណ​ ១២​លាន​ដុល្លារ ​នឹង​ជួសជុល​ឲ្យ​រួច​រាល់​ទាំងស្រុង​ មុន​ពិធីបុណ្យសមុទ្រ​នាថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ។​

ដោយគិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨ ផ្លូវនេះ​ជួសជុលបានជាង ៧០ភាគរយហើយ។ ការជួសជុល មានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិលទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។

ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល អោយបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើប្រាស់​គ្រឿងចក្រសរុប ១១៤គ្រឿង។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏ បន្តចុះត្រួតពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ និងពិនិត្យភាពធន់នៃស្រទាប់ផ្លូវ Dinamic Cone Penetration test ( DCP) និង​ជួបប្រជុំដាក់​ទិសដៅ​ រៀបចំផែនការ​ អនុវត្តការងារជួសជុល​ក្នុងកំណាត់នីមួយៗ ឲ្យ​បានទាន់ពេលវេលា។

អត្ថបទ៖ ស៊ិន សាវ៉េត