ទឹកចាល់ខ្លាំង អាជ្ញាធរខេត្តកំពត ត្រៀមជម្លៀសពលរដ្ឋ និងហាមភ្ញៀវទៅលេងតាមព្រែក (វីដេអូ)

  • 2018-10-21 09:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​កំពត បាន​ជូន​ដំណឹង​អំពី​ ការ​បើក​ទ្វារ​ទំនប់​វារីអគ្គិសនី​កំចាយ​ ដើម្បី​រំដោះ​ទឹក​ ចេញ​ពី​ទំនប់​វារីអគ្គិសនី​ បន្ទាប់​ពី​ថ្មីៗនេះ​ អាជ្ញាធរ​បាន​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​​នៅ​ថ្ងៃ​ទី ២០ តុលា​ មាន​កម្ពស់​ ១៤៦,៩៥ម៉ែត្រ ដោយ​ទឹកហូរ​ចូល​អាង​ចំនួន​ ៦ ៦០០ម៉ែត្រគូប ក្នុង​១វិនាទី។ ​ជុំវិញ​ស្ថានភាពនេះ អាជ្ញាធរ​នឹង​រ​បើក​ទ្វារ​ទឹក​​ ប៉ុន្តែ​នឹង​បណ្ដាល​ឲ្យទឹក​ជន់​លិច​ភូមិសាស្ត្រ ឃុំ​ ស្រុក​មួយ​ចំនួន។

តាម​សេចក្ដី​ប្រកាស​នេះ មន្ទីរទេសចរណ៍ខេត្ដកំពត​ ក៏​រំលឹកដល់ម្ចាស់អាជីវកម្មទូកកាយយាក​ និង​កន្លែងកម្សាន្ដលើទឹកនានាតាមដងព្រែកកំពត សូមយក​ចិត្ដទុកដាក់អោយបានខ្ពស់ពីសុវត្ថភាពភ្ញៀវ​ក្នុងស្ថានភាពដែលមានទឹកជំនន់​ ហាមអោយភ្ញៀវជិះកម្សាន្ដលេងតាមដងព្រែក​ចៀសវាងមានបញ្ហាកើតឡើងជាយថាហេតុ។

ដើម្បីសុវត្ថិភាព អាជ្ញាធរត្រៀមលក្ខណៈ​ធ្វើការជម្លៀសប្រជាពលរដ្ឋ​ដែលរស់នៅ​អមសងខាងដងព្រែកកំពង់បាយ ទៅកាន់ទីទួល​ ក្នុងករណីគ្រោះអាសន្នកើតមានឡើង។

វីដេអូបង្ហោះដោយពលរដ្ឋនៅទីនោះ៖

អត្ថបទ៖ ស៊ិន សាវ៉េត