ផលិតផលខ្មែរទាំង៥ មុខនេះ លក់ដាច់ជាងគេនៅផ្សារទំនើប ខណៈតម្លៃប្រកៀកប្រកិតតាមផ្សារតូចៗ

  • 2018-10-21 10:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​កំណើន​ទេសចរ​ចិន​នៅ​កម្ពុជា​ ​បន្ត​កើន​ឡើង​ ធ្វើ​ឲ្យ​តម្រូវការ​នៃ​ការប្រើប្រាស់​ និង​ទិញ​ទំនិញ​ផ្សេងៗ មាន​ការ​កើន​ឡើង ហើយ​ក្នុង​នោះ ការប្រើប្រាស់​ទំនិញ​ដែល​មាន​ប្រភព​ច្បាស់លាស់ និង​មាន​គុណភាព គឺ​ជា​រឿង​ចាំបាច់។ ​ទន្ទឹម​នឹង​នេះ អ្នក​រកស៊ី​ក្នុង​វិស័យ​ផ្សារ​ទំនើប​បាន​ខិត​ពង្រឹង​ និង​ពង្រីក​ខ្លួន ឲ្យ​ទាន់​ពេល​វេលា​ផង​ដែរ។

​​​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ ​លោក ឈិន ចិពីង ​នាយក​ប្រតិបត្តិ​ផ្សារ​ទំនើប Prince SuperMarket​ ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​សាខាទី២ នៅ​កោះពេជ្រ​ ឲ្យ​ដឹង​ថា ទំនិញ​ចម្រុះ​​ប្រមាណ​ ៦០០០មុខ ក្នុង​​ទំនិញ​ទាំង​នោះ ប្រមាណ​ជា ៣៥% ជា​ផលិតផល​របស់​ខ្មែរ និង​ក្រៅពីនោះ​ជា​ផលិតផល​នាំចូល​ពី​ក្រៅ​ប្រទេស​ដូចជា ចិន ថៃ និង​ជប៉ុន​ជា​ដើម។​ លោក​ថា ទំនិញ​របស់​ខ្មែរ​ដែលលក់​ដាច់​ជាងគេ​ ដូចជា​ ​ផ្លែឈើ​គ្រប់​ប្រភេទ​ ដំណាប់​ផ្លែឈើ​ បន្លែស្លឹក បន្លែរឹង ត្រី ​ ស៊ុត និង​អង្ករ​ រីឯតម្លៃគឺសមរម្យតាមផ្សារនានា។

អតិថជនជនជាតិចិនម្នាក់ កញ្ញា លីន ឲ្យដឹងថា រាល់ពេលដែលទៅផ្សារទិញទំនិញម្ដងៗ កន្លែងដែល​ចូលមុនគេ គឺតូបបន្លែ និងផ្លែឈើ ព្រោះកញ្ញាជឿជាក់លើ ផលិតផលកសិកម្មរបស់ខ្មែរ គឺមានគុណភាព និងជួយដលសុខភាព នៅពេលដែលបានបរិភោគ។ កញ្ញាចង់ឲ្យផ្សារទំនើបនានា នាំយកទំនិញរបស់ខ្មែរ ដាក់លក់បន្ថែមទៀត ដើម្បីឲ្យអតិថិជនមានជម្រើសកាន់តែច្រើន៕

​​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម