Mourinho លើក​​ម្រាម​ដៃ​៣​ទៅ​កាន់​​អ្នក​គាំទ្រ Chelsea តើ​​មាន​ន័យ​ដូច​ម្ដេច?

  • 2018-10-22 03:04:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Chelsea លោក Maurizio Sarri  បាន​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ក្លឹប​ថា ត្រូវ​បង្ហាញ​ការ​គោរព​ទៅ​កាន់ Jose Mourinho។

Ross Barkley ជា​វីរបុរស​ចុងក្រោយ​ទាត់​បញ្ចូល​ទី​នាទី​៩៦ ជួយ Chelsea តាម​ស្មើ Man Utd ២-២ នៅ​កីឡដ្ឋាន​ Stamford Bridge កាល​ពី​ថ្ងៃ​សៅរ៍។ ជំនួយ​​គ្រូ​របស់ Chelsea លោក Marco Ianni បាន​អបអរ​គ្រាប់​របស់ Barkley នៅ​ចំពោះ​មុខ​ Mourinho យ៉ាង​សំបើម​។ សកម្មភាព​បែប​នេះ​បាន​ដុត​អារម្មណ៍​អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​យ៉ាង រហូត​​ធ្វើ​ឲ្យ​ការ​ផ្ទុះកំហឹង។

ក្រុម​អ្នក​គាំទ្រ​របស់ Chelsea ហាក់​មិន​សប្បាយ​ចិត្ត​នឹង Jose ដោយ​ខ្លះ​បាន​បញ្ចេញ​កាយ​វិការ​មិន​សមរម្យ ខណៈ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​លើ​ម្រាម​ដៃ​៣​ទៅ​កាន់​ពួក​គេ​វិញ។ កាយវិការ​នេះ Mourinho ចង់​រំឭក​ថា លោក​ធ្លាប់​ជួយ​តោ​ខៀវ​ឈ្នះ​ពាន Premier League ៣​ដង​ក្នុង​ប្រវត្តិសាស្ត្រ។

Chelsa ធ្លាប់​ឈ្នះ Premier League ៦​ដង ដោយ​លើក​ដំបូង​រដូវ​កាល​១៩៥៤-៥៥។ ទម្រាំ​តែ​ស្គាល់​ជាតិ​ពាន​នេះ​ម្ដង​ទៀត ពួក​គេ​ត្រូវ​រង​ចាំ​ដល់​រដូវ​កាល​២០០៤-០៥ ដែល​កាល​នេះ​ជា​រជ្ជកាល​របស់ Jose Mourinho៕ ​​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ