ស្មាតហ្វូន​ Google ​តម្លៃ​ក្បែរ ១ ពាន់​ដុល្លារ​ ងាយ​ឆ្កូត​​ខ្លាំង​បំផុត

  • 2018-10-22 03:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google Pixel 3 និង Pixel 3 XL បាន​ផ្លាស់​ប្ដូរ​ជា​មួយ​​តួ​ខ្លួន​​​ដែល​មាន​ស្រោប​ដោយ​សារធាតុ​កញ្ចក់​ពិសេស ភ្លឺ​រលោង​ជាង​មុន។ ​ចំពោះ​កញ្ចក់​ផ្នែក​ខាង​ក្រោយ​ Google បាន​ប្រើ​ប្រាស់​បច្ចេកទេស​បង្កក​យ៉ាង​ពិសេស​ ដើម្បី​ទទួល​បាន​ពណ៌​ ២ ​ខុស​គ្នា។

យ៉ាងណា​ក្ដី​បច្ចេកទេស​ពិសេស​នេះ ធ្វើ​ឲ្យ​កញ្ចក់​ខាង​ក្រោយ​របស់​ Pixel 3 និង 3 XL ងាយ​នឹង​ឆ្កូត​ជា​ទីបំផុត ជា​ពិសេស​ពេល​​ប៉ះ​ជា​មួយ​បន្តោង​សោ ឬ កាក់​ជា​ដើម។ ភាព​ឆ្កូត​នេះ​អាច​មើល​ឃើញ​ច្បាស់ៗ​ជា​មួយ Pixel 3 និង 3 XL ពណ៌​ខ្មៅ។ ចំណែក​ពណ៌​ ២ ទៀត​មិន​សូវ​មើល​ឃើញ​នោះ​ទេ។

YouTuber មួយ​ចំនួន​បាន​ណែនាំ​ថា​ ប្រសិន​បើ​អ្នក​សម្រេច​ទិញ Pixel 3 ពណ៌​ខ្មៅ គួរ​ប្រើ​ប្រាស់​ស្រោម​ការពារ​ដើម្បី​កុំ​ឲ្យ​សម្រស់​របស់​វា​ឆាប់​ធ្លាក់​ចុះ៕​​​​​​​​​​​​

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
អត្ថបទថ្មី