Poch ប្រាប់ថាខែមករា Spurs ទិញកីឡាករមែនទែនហើយ
- 2018-10-22 03:06:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Poch ប្រាប់ថាខែមករា Spurs ទិញកីឡាករមែនទែនហើយ
ចន្លោះមិនឃើញ
អ្នកចាត់ការ Tottenham Hotspur លោក Mauricio Pochettino បានបង្ហើបពីផែនការពេលទីផ្សារបើកនៅខែមករានេះ ក្រោយមិនបានទិញកីឡាករណាសោះការពីរដូវក្ដៅ។
Spurs ដែលឈរលេខ៤ក្នុងតារាង Premier League នាពេលបច្ចុប្បន្នបានប្រើកីឡាករចាស់ទាំងស្រុងបន្ទាប់ពីមិនចំណាយលុយនាំយកសមាជិកថ្មី ធ្វើឲ្យអ្នកគាំទ្រមួយចំនួនធ្វើការរិះគន់លើលោក Pochettino លើទម្រង់លេងដែលគ្មានការប្រែប្រួល។
និយាយពីក្របខ័ណ្ឌកំពូលក្រុមរហស្សនាមមាន់ខ្នាយមាសធ្វើបានល្អគួរសមដោយស្ថិតនៅប្រអប់ Top 4 ក្រោយ៩សប្ដាហ៍ប៉ុន្តែនៅ Champions League វិញពួកគេចាញ់ងើបមុខមិនរួច២ប្រកួតមកហើយ។ យ៉ាងណាអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនសន្យានឹងទិញកីឡាករថ្មីខែមករានេះដើម្បីស្រោចស្រង់ក្រុមឡើងវិញ។
“ខែមករាមកដល់ Spurs នឹងព្យាយាមចុះហត្ថលេខាយកកីឡាករថ្មី។ ខ្ញុំគិតថាគ្រប់ក្រុមទាំងអស់សុទ្ធតែទិញកីឡាករដើម្បីប្ដូររបៀបលេង។ ពួកយើងនឹងព្យាយាមម្ដងទៀតនៅខែមករា។ Poch និយាយដូច្នេះ៕