ក្រុមហ៊ុនធំៗនៅអាមេរិក រួមទាំង Google និង Apple ប្រកាសរើសបុគ្គលិក មិនត្រូវការសញ្ញាប័ត្រ

  • 2018-10-22 04:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ការងារ​ដ៏​តូច​​ចង្អៀត​នា​ពេល​បច្ចុប្បន្ន​នេះ នៅ​តែ​ជា​ភាព​ជោគជ័យ​សម្រាប់​អ្នក​ស្វែងរក​ការងារ​មួយ​ចំនួន ខណៈ​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ទស្សន៍ទាយ ពី​ឱកាស​ជាច្រើន​សម្រាប់​អ្នក​ជំនាញ​ដែល​មិន​មាន​សញ្ញាប័ត្រ​នៅ​ក្នុង​ដៃ។

គេហទំព័រ​ស្វែងរក​ការងារ​អាមេរិក​ដ៏​ល្បីល្បាញ Glassdoor បាន​ចងក្រង​បញ្ជី​ក្រុមហ៊ុន​ធំៗ ដែល​កំពុង​ជ្រើសរើស​បុគ្គលិក ដោយ​មិន​ចាំបាច់​ឲ្យ​បេក្ខជន​មាន​សញ្ញាប័ត្រ​ឡើយ។

ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​មាន​ដូចជា៖

#១ ក្រុមហ៊ុន​បច្ចេកវិទ្យា Google

#២ ក្រុមហ៊ុន​បោះពុម្ព​ផ្សាយ Penguin Random House

#៣ ក្រុមហ៊ុន​លក់ទំនិញ Costco Wholesale

#៤ ក្រុមហ៊ុន​ផ្សារ​ទំនើប Whole Foods

#៥ ក្រុមហ៊ុន​សណ្ឋាគារ Hilton

#៦ ក្រុមហ៊ុន​ផ្សារ​ទំនើប Publix

#៧ ក្រុមហ៊ុន​បច្ចេកវិទ្យា Apple

#៨ ក្រុមហ៊ុន​កាហ្វេ Starbucks

#៩ ក្រុមហ៊ុន​លក់​ទំនិញ Nordstrom

#១០ ក្រុមហ៊ុន​លក់​ទំនិញ Home Depot

#១១ ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ IBM

#១២ ក្រុមហ៊ុន​ធនាគារ​វិនិយោគ Bank of America

#១៣ ក្រុមហ៊ុន​ភោជនីយដ្ឋាន Chipotle

#១៤ ក្រុមហ៊ុន​លក់​ទំនិញ Lowe's

ចុច​អាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម