លែង​ឈ្លោះ​គ្នា​ហើយ! Katy Perry ទើប​តែ​សរសើរ Taylor Swift ពីរឿង​ពាក់ព័ន្ធ​នយោបាយ​១

  • 2018-10-22 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មាន​បញ្ហា​ឈ្មោះ​គ្នា (Bad Blood) អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កំពូល​តារា​ចម្រៀង​ទាំង​ពីរ​រូប Katy Perry និង Taylor Swift លែង​មាន​ជម្លោះ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ។ នេះ​ដោយ​សារ​តែ​ Katy បាន​ផ្ញើ​មែក​ឈើ​ដើម​ Olive ដើម្បី​បញ្ជាក់​ការ​សុំ​ទោស​កាល​ពី​ Taylor ចាប់​ផ្ដើម​សម្ដែង​តន្ដ្រី​ទេសចរណ៍​ "Reputation” របស់​នាង។ លុះ​រហូត​មក​ដល់​ពេល​នេះ ពួក​គេ​នៅ​តែ​បន្ត​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ម្ចាស់​បទ "Roar” ទើប​តែ​សរសើរ​ Taylor ថ្មី​ៗ​ជុំវិញ​ការ​​បង្ហាញ​មតិ​អារម្មណ៍​របស់​នាង​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​អាមេរិក​ជា​លើក​ដំបូង។

Katy បញ្ជាក់​ប្រាប់​ទស្សនាវដ្ដី Variety ពី Taylor ថា "នាង​ពិត​ជា​បង្ហាញ​ពី​ឧទាហរណ៍​ដ៏​ល្អ​មួយ។" នេះ​បន្ទាប់​ពី​ម្ចាស់​បទ "You Belong With Me” បាន​​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Instagram យ៉ាង​វែង​អន្លាយ​មួយ និយាយ​ពី​បញ្ហា​បោះ​ឆ្នោត​ទៅ​កាន់​អ្នក​គាំទ្រ​នាង​ទាំង​អស់​ ដែល​មាន​អាយុ​គ្រប់​បោះ​ឆ្នោត​គួរ​តែ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្ដូរ​ តំណាង​រាស្ត្រ​នៅ​ទីក្រុង​របស់​នាង ព្រោះ​ពួក​គេ​មិន​គោរព​សិទ្ធិ​ស្ដ្រី​និង​បណ្ដា​ជន​ក្នុង​សហគមន៍ LBQT។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​រំឭក​ពី​បញ្ហា​នេះ​ម្ដង​ទៀត​ ពេល​នាង​សម្ដែង​នៅ​ក្នុង​កម្មវិធី​ American Music Awards ផង​ដែរ។

Katy Perry ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​ម្នាក់​ដែល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​តាំង​ពី​ដើម​មក ដែល​នាង​ជា​អ្នក​គាំទ្រ​ ភាគី​នយោបាយ​បែប​សេរី​និយម​របស់​អ្នក​ស្រី Hilary Clinton ផ្ទុយ​ពី​មនោគម​នយោបាយ​របស់​លោក Donald Trump៕

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម