លេងសើចម៉េចបាន! មនុស្សកុះករ ចម្រុះជាតិសាសន៍ រាំលេងឡើងសប្បាយ នៅពិព័រណ៍សិល្បៈ ម្សិលមិញ
- 2018-10-22 04:56:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងសើចម៉េចបាន! មនុស្សកុះករ ចម្រុះជាតិសាសន៍ រាំលេងឡើងសប្បាយ នៅពិព័រណ៍សិល្បៈ ម្សិលមិញ
ចន្លោះមិនឃើញ
ជាមួយទឹកមុខរីករាយ យុវវ័យ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើន បានដើរខ្វាត់ខ្វែងគ្នា ដើម្បីទស្សនាការការសម្ដែងសមត្ថភាពសិល្បៈផ្សេងៗ ទិញវត្ថុអនុស្សាវរីយ៍ និងភ្លក់អាហារជាច្រើនមុខ ដែលបានដាក់លក់នៅ កម្មវិធី ពិព័រណ៍សិល្បៈចម្រុះ Wanderland X Arts ដែលរៀបចំឡើងកាលពីម្សិលមិញនៅ The Factory Phnom Penh។
កម្មវិធីបើកឲ្យចូលលេងដោយសេរីនេះ បានរៀបចំឡើងពេញមួយរសៀលរហូតតដល់យប់ ដោយមានទស្សនីយភាពពិសេសៗជាច្រើនបណ្ដាក់គ្នាដូចជា ការគូរគំនូរ ការប្រគំតន្ត្រី សិក្ខាសាលាពីការធ្វើរូបសិល្បៈផ្សេងៗ ការបញ្ចាំងភាពយន្ត និងកម្មវិធីរាំកម្សាន្តជាដើម។ ក្រៅពីនោះ អ្នកចូលរួមថែមទាំងបានរីករាយជាមួយអាហារថ្មីៗបែបបស្ចិមប្រទេស ដោយមានការចម្អិនភ្លាមៗចំពោះមុខ រួមជាមួយស្រាក្រឡុកច្រើនប្រភេទយ៉ាងឈ្ងុយឆ្ងាញ់។
Wanderland X Arts បង្កើតឡើងដោយក្រុមហ៊ុន Wanderland Event ក្នុងគោលបំណងផ្ដល់ឱកាសឲ្យសិល្បករទាំងឡាយបានបញ្ចេញស្នាដៃ និងលើកទឹកចិត្តឲ្យអ្នកស្រឡាញ់សិល្បៈទាំងអស់ឲ្យបន្តដើរតាមក្ដីស្រមៃរបស់ខ្លួន។ កម្មវិធីនេះត្រូវបានចាត់ទុកថា ជាកន្លែងណាត់ជួប និងបង្កើនទំនងទំនងរវាងអ្នកស្រលាញ់វិស័យសិល្បៈទាំងអស់ផងដែរ៕
ទស្សនាសកម្មភាពទូទៅនៃកម្មវិធី៖