Marquinhos ឌឺ​ម៉ា​ឆ្ងាញ់​ថា ជូនពរ Barca និង Real ឆាប់​ទិញ​បាន Neymar

  • 2018-10-22 04:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបី​ Neymar ពាក់ព័ន្ធ​រឿង​ត្រលប់​​ទៅ​លេង​នៅ La Liga វិញ តែ​មិត្តរួម​ក្រុម​នៅ Paris Saint-Germain កីឡាករ Marquinhos យល់​ថា ជា​រឿង​មិន​អាច​ទៅ​រួច។

Barcelona ដែល​ជា​អតីត​ក្លឹប​ចាស់​របស់ Neymar​ កំពុង​សម្លឹង​ចង់​នាំ​គេ​ត្រលប់​មក​វិញ ខណៈ Real Madrid ក៏​បង្ហាញ​ការ​ចាប់​អារម្មណ៍​ដូច​គ្នា។ យ៉ាងណាក្ដី Marquinhos មិន​ព្រួយ​បារម្ភ​​​ចំពោះ​ការ​បាត់​កីឡាករ​សំខាន់​ប្រចាំ​ក្រុម​ខ្លួន​ឡើយ។

“ខ្ញុំ​ជូនពរ Real Madrid និង Barcelona សំណាង​ល្អ​ក្នុង​ព្យាយាម​យក​ Neymar ចេញ​ពី PSG។ គ្រប់គ្នា​ដឹង​ តើ​ប្រធាន​ក្លឹប​របស់​ពួក​យើង​គឺ​បែប​ណា។ លោក​ស្រឡាញ់​កីឡាករ​សំខាន់​របស់​ពួក​យើង។ ដូច្នេះ​ខ្ញុំ​មិន​បាន​ឃើញ​ហេតុផល​ណា​មួយ Neymar អាច​ចាកចេញ​នោះ​ទេ។ គេក៏​បាន​​បដិសេធ​​​រឿង​ចាកចេញ​ពី​ក្លឹប​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ"។ សម្ដី​របស់ Marquinhos៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ