ឡូយ! បទថ្មី ពូឃ្លាំង ជាមួយ សាន ផានិត ហេង ពិទូ ជាអ្នកដឹកនាំសម្តែង

  • 2018-10-22 04:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 445

ចន្លោះមិនឃើញ

បទ​ចម្រៀង "មាន​ជីវិត​ត្រូវ​តែ​តស៊ូ" ​របស់​ពូ​ឃ្លាំង​​ច្រៀង​រួម​គ្នា​ជា​មួយ ជា​មួយ លោក សាន ផានិត ដែល​​ប្រកាស​ថា ចេញ​ជា​ MV​ ជា​ច្រើន​ខែ​មក​ហើយ​នោះ ពេល​នេះ​​ទើប​តែ​ចេញ​ថត​​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍ ក្នុង​ការ​ថត ​MV ​នេះ តារា​ចម្រៀង ហេង ពិទូ គឺ​ជា​អ្នក​ដឹក​នាំ​សម្ដែង​ឲ្យ​តារា​ចម្រៀង​ទាំង​២​នេះ​ទៅ​វិញ។

បទ​"មាន​ជីវិត​ត្រូវ​តែ​តស៊ូ" ជា​ចង្វាក់​​​រ៉ុក លាយ​ការ​រ៉េប ដោយ​នៅ​ក្នុង​នោះ លោក សាន ផានិត ច្រៀង​ត្រង់ ចំណែក​ពូឃ្លាំង ជា​អ្នក​រ៉េប បទ​ចម្រៀង​១បទ​នេះ​បាន​ចេញ​ផ្សាយ​លើ​បណ្តាញ​សង្គម​​​​តាំង​ពី​ដើម​ឆ្នាំ​២០១៨​នេះ​មក​ម្ល៉េះ។ វត្ត​មាន​របស់​តារា​ចម្រៀង ហេង ពិទូ មក​ដឹក​នាំ​សម្ដែង​ឲ្យ​តារា​ចម្រៀង​ទាំង​២​​ខាង​លើ ក៏​ព្រោះ​តែ​តារា​ចម្រៀង​រូប​នេះ​មាន​បទ​​​ពិសោធន៍​​លើ​កិច្ចការ​នេះ​ច្រើន​ឆ្នាំ និង​ក៏ជា​អ្នក​ធ្វើ​ការ​ក្នុង​ក្រុម​ផលិត​នេះ​ផង​ដែរ។ លោក សាន ផានិត លើក​ឡើង​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅ​ពេល​ដែល​ទៅ​ដល់​កន្លែង​ថត ស្រាប់​តែ​ជួប​ លោក ហេង ពិទូ ហើយ​ជា​អ្នក​ដឹក​នាំ​ការ​ផលិត ​MV ​នេះ។

ក្រុមការងារថត MV "មាន​ជីវិត​ត្រូវ​តែ​តស៊ូ"

លោក​ថា ការ​ពិត លោក ហេង ពិទូ គឺ​​ជា​អ្នក​ដឹក​នាំ​សម្ដែង ​MV មាន​ស្នាដៃ​ខ្លាំង ឲ្យ​តារា​ចម្រៀង​ល្បី​ជា​​ច្រើន ដូច​ជា​អេដា និង​បទ​ខ្លួន​​ឯងជា​ច្រើន​បទ​មក​ហើយ ដោយ​​ធ្វើ​ការ​ជា​មួយ​ក្រុម REEL MEDIA ​កន្លង​មក ។

ពូឃ្លាំងសម្តែងក្នុង MV

តារា​ចម្រៀង​ សាន ផានិត ​បន្ត​ឲ្យ​ដឹង​ថា គម្រោង​នៃ​ការ​ថត MV ​ ត្រូវ​ចំណាយ​រហូត​ជាង​៤ពាន់​ដុល្លារ​ឯណោះ។ សកម្មភាព​ថត​បាន​ធ្វើ​ឡើង​តាំង​​​ថ្ងៃ​ទី២១ រហូត​ដល់​ថ្ងៃ ២៦ ខែ តុលា​នេះ នៅ​តាម​ទីតាំង​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ​នេះ ហើយ​ការ​សម្រេច​ចេញ​ MV ​ផ្លូវ​ការ គឺ​ផុស​លើ​បញ្ចេញ​សង្គម​ក្នុង​​ពេល​នេះ​ឆាប់​តែ​ម្ដង។

សកម្មភាពថត MV "មាន​ជីវិត​ត្រូវ​តែ​តស៊ូ"

បទ​"មាន​ជីវិត​ត្រូវ​តែ​តស៊ូ" មាន​ខ្លឹម​សារ​​អប់រំ​ដល់​សង្គម​ច្រើន ទាក់​ទង​នឹង​យុវជន​ដែល​ដើរ​ផ្លូវ​ខុស ​ហើយ​សង្គម​រើស​អើង​ជា​ដើម។ តាម​ការ​បញ្ជាក់​ពី លោក សាន ផានិត កិច្ច​សហការ​ខាង​លើ មិនមែន​មាន​តែ​បទ​១​នោះ​ទេ ប្រសិន​បើ​ទទួល​បាន​ភាព​ជោគជ័យ អ្នក​ទាំង​ពីរ​គ្រោង​​ផលិត​ជា​មួយ​គ្នា​២បទ​​​បន្ថែម​ថែម​ទៀត ដោយ​បទ​ចម្រៀង​ទាំង​នោះ បាន​​សរសេរ​បារ៉ូល និងមេឡូឌី​រួច​អស់​ហើយ ​សុទ្ធសឹងតែ​ជា មេឡូឌី​ថ្មី​ទាំង​អស់។ ជា​ថ្មី​ម្ដង​ទៀត ម្ចាស់​បទ​"​​ទូរស័ព្ទ​ប្រាប់​ផង"​រូប​នេះ បាន​ដាក់​​ក្ដី​រំពឹង​យ៉ាង​មុត​​មាំ​ថា វត្តមាន​ជា​ថ្មី​របស់​អ្នក​ទាំង​ពីរ​ជា​មួយ​ការ​ចាប់​ដៃគូ​ច្រើន​រួម​គ្នា​នេះ និង​ធ្វើ​ឲ្យ​ទស្សនិកជន​​ភ្ញាក់ផ្អើល និងបន្ត​ការ​គាំ​ទ្រ​លើ​អ្នក​ទាំង​​ពីរ​វិញ​ជាក់​ជា​មិន​ខាន៕

រូបភាព៖ ហ្វេសប៊ុក សាន ផានិត


អត្ថបទៈ ស៊ុនហួត