​​​៧៧​រឿង សម្រិត​សម្រាំង​សុទ្ធ​តែ​ពិសេស​ៗ​ពី​យុវជន ​ត្រៀម​ប្រកួត​​ភាព​យន្ត​ខ្នាត​ខ្លី​ល្អ​បំផុត​​

  • 2018-10-22 04:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ ​បាន​សម្រិត​សម្រាំង​ខ្សែ​ភាព​យន្ត​របស់​យុវជន និង​ផលិត​ករ​វ័យ​ក្មេង​​រួច​ហើយ ​ដែល​បាន​ចូល​រួម​ដាក់​ពាក្យ​ប្រ​កួត​ប្រជែង​ចំនួន​៧៧​ចំណងជើង ​មក​ពី​១៨​ប្រទេស​ជុំវិញ​ពិភព​លោក ដោយ​ក្នុង​នោះ ខ្សែ​ភាព​យន្ត​​ខ្មែរ​មាន​ចំនួន​១៤​រឿង។

លោក គាំ វុត្ថា ប្រធាន​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ ឆ្នាំ​២០១៨

​បើ​តាម​លោក គាំ វុត្ថា ប្រធាន​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​ ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា ឆ្នាំ​នេះ ​មហោស្រព​ទទួល​បាន​ភាព​យន្ត​ច្រើន​ គួរ​កត់​សម្គាល់។ ​បើ​និយាយ​ពី​គុណ​ភាព​ការ​ផលិត ក៏​ដូច​ជា​​ការ​បង្កប់​ន័យ​អប់រំ​នៅ​ក្នុង​សាច់​រឿង​វិញ ​ក៏​​លោក​​ឃើញ​ថា ​កាន់​តែ​ល្អ​ និង​ទាក់​ទាញ​​កាន់​តែ​ខ្លាំង។ ​​លោក​មាន​ការ​សោក​ស្ដាយ​ដែរ ​ដោយ​រឿង​មួយ​ចំនួន​មិន​បាន​យក​មក​ប្រកួត​ប្រជែង ​​​​ដោយ​សារ​កម្ម​វិ​ធី​ឆ្នាំ​នេះ ​គេ​កំណត់​ត្រឹម​​ចំនួន​៧៧រឿង ។

​ចំពោះ​ខ្សែ​ភាព​យន្ត​ជាប់​ចំណាត់​ថ្នាក់​ល្អ​បំផុត ​នឹង​ទទួល​បាន​ទឹក​ប្រាក់​៥០០​ដុល្លារ តាម​រយៈ​​ការ​បោះ​ឆ្នោត​ផ្ដល់​ពិន្ទុ​ ពី​គណៈកម្មការ​។

មហោស្រព​ឆ្នាំ​នេះ​ នឹង​មាន​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​ដែល​ជាប់​ជម្រើស​នៅ​តាម​ទី​តាំង​ផ្សេងៗ​គ្នា​ចំនួន​៧ ក្នុង​រាជ​ធានី​ភ្នំពេញ​។ ​​​មហោស្រព​ភាព​យន្ត​ខ្លី​ចតុមុខ​លើក​ទី​៧ នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៦ ​ដល់​ថ្ងៃ​ទី​៣០ ខែ តុលា ឆ្នាំ ​២០១៨៕

​​

​​​​

អត្ថបទ៖ លឹម សុនា