ម្ចាស់​មេដាយ​សំរឹទ្ធ​កូនកាត់ ហោះមកខ្មែរ ចែករំលែកបទពិសោធន៍បរាជ័យ​ពេលបាក់ទឹកចិត្តម្តងៗ

  • 2018-10-22 10:26:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត​មក​ក្នុង​មួយ​ជាតិ គ្មាន​អ្នក​ណា​មិន​ធ្លាប់​ខុស និង​មិន​ធ្លាប់​បរាជ័យ​​នោះ​ដែរ ប៉ុន្តែ​សួរ​ថា​បរាជ័យ​ហើយ នៅ​បន្ត​ដេក​ដួល​ប៉ុណ្ណឹង​ទៀត​មែន​ទេ? ឬ​លែង​ចង់​ក្រោក​ហើយ? ឬ​លែង​ចង់​តស៊ូ​ងើប​មក​ប្រឆាំង​តតាំង​កុំ​ឱ្យ​ភាព​ដួល​ទាំង​នោះ​គ្រប​ដណ្តប់​បាន​រហូត​មែន​ទែន?

សម្រាប់​ម្ចាស់​មេដាយ​សំរឹទ្ធ​វាយ​កូន​បាល់​នារី​​ស៊ីហ្គេម​ កា​ អង់ដ្រេអា​ ដារ៉ាវី​ វិញ​ប្រាប់​ថា​នាង​ធ្លាប់​ជួប​រឿង​បរាជ័យ​ជា​ច្រើន​រហូត​ធ្វើ​ឱ្យ​ឈាន់ទៅ​ដល់​ការ​បាត់​ទឹក​ចិត្ត​។ ប៉ុន្តែ​​នាង​តែ​ង​តែ​និយាយ​ និង​ដាស់​តឿនខ្លួន​ឯង​ថា​ បរាជ័យជា​បទពិសោធន៍ បរាជ័យ​កាន់​តែ​ច្រើន​ អ្នក​នឹង​រឹង​មាំ​នៅ​ថ្ងៃ​ណា​មួយ​។

ជាមួយ​គ្នា​នេះ​ នៅ​ពេល​នាង​បរាជ័យ​ ឬជួប​បញ្ហា​អ្វី​មួយ​​មាន​មនុស្ស​ពិសេស​ម្នាក់​ដែល​តែង​នៅ​ក្បែរ​ និង​ផ្តល់​កម្លាំង​ដល់​នាង​នោះ​គឺ​ម្តាយ​នាង​ផ្ទាល់​តែ​ម្តង។

ចាប់ផ្តើមពីសាលារៀន រហូត​លេង​បែបអាជីព និង​លេង​បែប​ថ្នាក់ជាតិ​បន្ត​ទៅ​ដល់​ការ​ប្រកួត​នៅ​ ម៉ាឡេស៊ី និង​ទទួល​បាន​មេដាយ​សំរិទ្ធ។ ប៉ុន្តែ​ក្នុង​នាម​ជា​ស្ត្រី គាត់​ត្រូវ​តែ​ជម្នះ ហើយ​មិន​បន្ត​នៅ​តែ​កន្លែង​ដែល​មាន​សុវត្ថិភាព​ដដែល​នោះ​ទេ នាង​សម្រេច​ចិត្ត​ថា ត្រូវ​តែ​ផ្លាស់​ប្តូរ និង​បន្ត​ទៅ​មុខ​ជាលំដឆាប់

កម្មវិធី Under Armour Celebration Women ចង់​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ស្រី​ទាំង​ឡាយ​ឱ្យ​បាន​យល់​ពី​តម្លៃ​នៃ​ខ្លួន​ឯង កុំ​ដើម្បី​តែ​ភាព​បរាជ័យ​មួយ​ពេល​ ធ្វើ​ឱ្យ​ជីវិត​លិចលង់​រហូត​មិន​អាច​ស្រោច​ស្រង់​បាន​នោះ។

ងើប​ឡើង​ ប្រាកដ​ណាស់​ថា​ពេល​ដួល​ បើ​គ្មាន​អ្នក​ជួយ​លើក​ គឺ​ពិបាក​នឹង​ទប់​ជំហរ​ខ្លួន​ឯង​ឱ្យ​ប្រសើរ​ឡើង​វិញ​ណាស់។ បើសិន​ជា​អ្នក​ព្យាយាម​ងើប​មក​ដោយ​ខ្លួន​ឯង ក៏​រឹត​តែ​ពិបាក​ទៀត​ ជួនកាល​បាក់ជំហរ​ទៅ​ហើយ​ ច្បាស់​ជា​មាន​គ្រោះ​ថ្នាក់ ទល់​ផ្អក​ជា​ដើម​។ គ្រប់​យ៉ាង​មិន​ថា​ងើប​ដោយ​ខ្លួន​ឯង ឬ​មាន​អ្នក​ជួយ​​នោះ​ទេ អ្នក​ត្រូវ​ដណ្ដឹង​ចិត្ត​សួរ​ខ្លួន​ឯង​ថា អ្នក​ពិត​ជា​ចង់​ងើប​វិញ​ដែរ​ឬ​ទេ?

បើសិន​ជា​ចង់​​អ្នក​ត្រូវ​ច្នៃ​ខ្លួន​ឯង​ ឱ្យ​មាន​​តម្លៃ

អ្នក​គ្រប់​គ្រង​ផ្នែក​លក់​នៅ​ Under Armour បាន​ឱ្យ​ដឹង​ថា

ដោយសារ​ស្រលាញ់ និង​ចូល​ចិត្ត​ ទើប​ធ្វើ​ឱ្យ​កីឡាការនី​រូបនេះ​ សម្រេច​ជ្រើស​យក​លេង​កីឡា​ប្រភេទ​នេះ។

នាង​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី