ព្រោះរឿង​ VISA ​ក្រុម​កម្ពុជា មិនអាច​ចូល​រួម​កម្មវិធី Homeless World Cup ​នៅ​មិចសិកូ​

  • 2018-10-22 08:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម ​Happy Football Cambodia Australia (HFCA) ​បាន​ប្រកាស​ពី​ការ​សោកស្ដាយ​របស់​ខ្លួន ក្នុង​ការ​មិន​អាច​ចូល​រួម​កម្មវិធី 2018 Homeless World Cup ​នៅ​ប្រទេស​រុស្ស៊ី​បាន។

ក្រុមកម្ពុជា

កត្តា​ដែល​ធ្វើ​ឱ្យ​ខាង​ក្រុម​កម្ពុជា​មួយ​នេះ​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ គឺ​ដោយសារ​តែ​ពួកគេ​ពិបាក​ក្នុង​ការ​ទទួល​បាន VISA ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ខាង​លើ​ដែល​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​១៨​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាង​មុខ។ កីឡាករ​កម្ពុជា​ទាំង​៨​នាក់ ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​អស់​ពី​សមត្ថភាព​ហើយ ​ក្នុង​ការ​ទៅ​សុំ VISA ​ហើយ ​ដោយ​ពួកគេ​បាន​ចំណាយ​ពេល​ច្រើន​ថ្ងៃ ​នៅ​ប្រទេស​ថៃ​ដើម្បី​ទទួល​បាន ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​ពិបាក​ដដែល។

រូបភាព ការប្រកួតកន្លងទៅ

ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​បាន​ជា​ក្រុម​ពួកគេ​សម្រេច​ចិត្ត​បោះបង់​ឱកាស​នេះ​តែ​ម្ដង។ លោក Paraic Grogan ​ដែល​ជា CEO ​នៃ​ក្រុម HFCA ​បាន​និយាយ​ដូច្នេះ​ថា​៖ “យើង​ពិត​ជា​ខក​ចិត្ត ​ដោយសារ​តែ​ការ​ខ្វះ​ជំនួយ​របស់​ខាង​មន្ត្រី​មិចសិកូ ​បន្ទាប់​ពី​យើង​បាន​ចំណាយ​ពេល​៦​ខែ ​ដើម្បី​ទទួល​បាន VISA ​ទៅ​ចូល​រួម​កម្មវិធី​នេះ។ វា​ជា​កម្មវិធី​មួយ​ដែល​ធ្វើ​ឱ្យ​ក្មេង​ៗ​មាន​មោទនភាព ​ក្នុង​ការ​ចូល​រួម ​និង​ឱកាស​របស់​ពួកគេ​បាន​បញ្ចេញ​សមត្ថភាព។ ក្រុម​កីឡាករ​របស់​យើង​ពិត​ជា​ពិបាក​ចិត្ត ​ចំពោះ​ការ​មិន​បាន​ចូល​រួម​ពាន​រង្វាន់​ខាង​លើ​នេះ ​ដើម្បី​លើក​ទង់​ជាតិ​របស់​ពួកគេ។ យើង​សង្ឃឹម​ថា​នៅ​ឆ្នាំ​ក្រោយ ​នៅ​ប្រទេស​វែល ​ក្រុម​របស់​យើង​នឹង​អាច​មាន​ឱកាស​ចូល​រួម​បាន”៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី