Pete Davidson សារភាព​ថា​ខ្លួន​មិន​អាច​នៅ​ម្នាក់​ឯង​បាន​ ក្រោយ​បែក​ពី Ariana Grande

  • 2018-10-22 10:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​កំប្លែង​ប្រចាំ​កម្មវិធី Saturday Night Life លោក Pete Davidson សារភាព​តែ​ម្ដង​ថា​ខ្លួន​ពិត​ជា​ពិបាក​ចិត្ត​និង​រង​ទុក្ខ​ខ្លាំង​ក្រោយ​បែក​បាក់​ពី​គូ​ដណ្ដឹង Ariana Grande នេះ​បើ​តាម​ការ​និយាយ​បញ្ជាក់​ផ្ទាល់​ពី​តារា​រូប​នេះ​តែ​ម្ដង​ ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​តំបន់​ Hollywood កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។

ជាក់​ស្ដែង​តារា​ប្រកាស​ក្ដែងៗ​​ថា​ប្រសិន​ជា​អ្នក​ណា​រស់​នៅ​តែ​ម្នាក់​ឯង ហើយ​ត្រូវ​ការ​មិត្ត​រួម​បន្ទប់​នោះ​លោក​សប្បាយ​ចិត្ត​ នឹង​ចូលខ្លួន​រស់​នៅ​ជាមួយ​ព្រោះ​លោក​មិន​អាច​ចំណាយ​ពេល​នៅ​តែ​ម្នាក់​ឯង​បាន​នោះ​ទេ។ ខណៈ​ពេល​ដែល​លោក​បង្ហាញ​ពី​អាការៈ​ខ្លួន​​​ឯង​នោះ មាន​​អ្នក​ចូលរួម​កម្មវិធី​ម្នាក់​ផ្ដល់​យោបល់​ទៅ​កាន់​ Pete ថា​គួរ​តែ​រក​ជំនួយ​ខាង​ផ្លូវ​ចិត្ត​ឲ្យ​ហើយ​ទៅ​ កុំ​ទុក​យួរ​។ ជាក់​ស្ដែង​វិធី​សាស្ត្រ​ដែល​អ្នក​ចូលរួម​កម្មវិធី​បង្ហាញ​នោះ​ គឺ​ស្រដៀង​នឹង​មធ្យោបាយ​ដែល Selena Gomez កំពុង​តែ​ព្យាបាល​ខ្លួន​ដូច​គ្នា។

ជុំ​វិញ​បញ្ហា​ការ​សាក់​ឈ្មោះ​របស់ Ariana Grande លើ​ខ្លួន​ Pete ក៏​ធ្លាប់​ត្រូវ​មិត្តភ័ក្ដិ​ថា​ឲ្យ​រួច​ទៅ​ហើយ ថា​វា​ពិត​ជា​ល្ងង់​ណាស់ ដែល​មក​សាក់​ឈ្មោះ​គេ​លើ​ខ្លួន​បែប​នេះ ប៉ុន្តែ​លោក​បាន​ប្រកែក​ពួក​គេ​ដោយ​និយាយ​ថា​លោក​ដឹង​ថា​ខ្លួន​កំពុង​តែ​ធ្វើ​អ្វី។ ស្រាប់​តែ​ពេល​នេះ Pete ទទួល​ស្គាល់​ថា​វា​ពិត​ជា​ល្ងង់​ពិត​មែន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពេល​នេះ​លោក​ពិត​ជា​ត្រូវ​ការ​ពេល​ខ្លះ​ដើម្បី​ស្អំ​បេះដូង​ និង​ត្រូវ​ការ​មិត្តភក្ដិ​កំដរ​ ដើម្បី​កុំ​ឲ្យ​ខ្លួន​គិត​ផ្ដេសផ្ដាស៕

ប្រភព៖ Usmagazine   ប្រែ​សម្រួល៖ ធារ៉ូ