គ្រូ Arsenal មើលឃើញឱកាស ក្រោយ Ozil ចូលនិវត្តន៍ក្រុមជម្រើសជាតិ
- 2018-10-22 13:04:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Arsenal មើលឃើញឱកាស ក្រោយ Ozil ចូលនិវត្តន៍ក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
អ្នកចាត់ការរបស់ក្លឹប Arsenal លោក Unai Emeryជឿជាក់ថាការចូលនិវត្តន៍ពីក្រុមជម្រើសជាតិរបស់កីឡាករខ្សែបម្រើ Mesut Ozil អាចផ្ដល់ប្រយោជន៍ដល់ក្លឹប ដោយសារតែ Ozil ផ្ដោតអារម្មណ៍បានល្អក្នុងការលេងឲ្យក្លឹប។
Emery បាននិយាយថា៖ " ខ្ញុំបាននិយាយជាមួយកីឡាករដែលលេងឲ្យក្រុមជម្រើសជាតិ។ វាមិនមែនជាការងាយស្រួលទេដែលលេងពីរប្រកួត។ ពេលដែលកីឡាករឈប់លេងប្រកួតទាំងនេះ នោះពួកគេអាចមានពេលច្រើនសម្រាប់ការហ្វឹកហាត់និង អភិវឌ្ឍសមត្ថភាពពួកគេបានល្អជាងមុន " ។
តាំងពីឈប់លេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់មក Ozil បានហ្វឹកហាត់ជាមួយក្លឹបនៅកំលុង International Break កាលពីពេលថ្មីៗនេះ។
យ៉ាងណាមិញ នៅក្នុងរដូវកាលថ្មីនេះ កីឡាករកូនកាត់ទួរគី-អាល្លឺម៉ង់មិនទាន់បានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតចូលម្ដងឡើយ ប៉ុន្តែរូបគេបានរកគ្រាប់បាន ៣គ្រាប់ក្នុងការបង្ហាញខ្លួន ៥លើក៕