Google ប្រើ​កម្មវិធីជួយ​ធ្វើ​ឲ្យ​អេក្រង់​គែម​កោង​

  • 2018-10-24 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Material Theme ជា​ជំនាន់​អាប់ដេត​នៃ​គោលគំនិត​រចនា​កម្មវិធី​របស់​ក្រុមហ៊ុន​ ស្ថិត​នៅ​ពី​ក្រោយ​ការ​រចនា​រូបរាង​ថ្មី​ Gmail និង​ Chrome ជាមួយ​នឹង​គែម​កោង​។

ក្រុមហ៊ុន​បានប្រើ​កម្មវិធី​ជំនួយ​បង្រួម​គែម​ជ្រុង​នីមួយ​ៗនៃ​អេក្រង់​ ដើម្បី​ឲ្យ​ជ្រុង​កោង​ ដោយ​មិន​បាន​ប្រើ​ទំហំ​អេក្រង់​ទាំងស្រុង​នោះ​ទេ​ បើ​មើល​ឲ្យ​កៀក​ អំឡុង​ពេល​បើក​ប្រព័ន្ធ​នឹង​ដឹង​។ រូបភាព​ GIF អាច​ឃើញ​ជ្រុង​ផ្លាស់ប្ដូរ​ក្នុង​រយៈពេល​មួយ​ ក្រោយ​ឧបករណ៍​ចាប់ផ្តើម​បើក​។

គួរ​ឲ្យ​កត់សម្គាល់​ដែរ​ Google មិន​បាន​ធ្វើ​បែប​នេះ​លើ​ Pixel 3 XL ឡើយ។​ តាម​ទ្រឹស្ដី​ ទំនង​ Google អាច​ធ្វើអ្វី​ម្យ៉ាង​លើ​ផ្នែក​កម្មវិធី​ ដើម្បី​ឲ្យ​ជ្រុង​ត្រូវ​គ្នា​ល្អ​ ប៉ុន្តែ​នេះ ​ត្រូវ​រង់ចាំ​រហូត​ដល់​មាន​​អ្នក​ប្រើប្រាស់​រិះគន់​ពី​ចំណុច​នេះ​។

អ្នក​ប្រើប្រាស់​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម​ Reddit បាន​សម្គាល់​ថា​ ជ្រុង​អេក្រង់​លើ​ Pixel 2 XL មាន​ការ​ប្រែប្រួល​ដូចគ្នា​ ប៉ុន្តែ​អាច​សម​ហេតុផល​ ដោយ​ទាំង​ Pixel 2 XL និង​ Pixel 3 មាន​ជ្រុង​គែម​អេក្រង់​ស្រដៀង​គ្នា​។

យ៉ាង​ណា​មិញ​ នេះ​មិន​បាន​ប៉ះពាល់​ដល់​សមត្ថភាព​បង្ហាញ​ទិដ្ឋភាព​ឡើយ​ គ្រាន់​តែ​ជា​ចំណុច​តូច​មួយ​ ពាក់ព័ន្ធ​នឹង​ការ​រចនា​ជ្រុង​គែម​របស់​ទូរសព្ទ​ប៉ុណ្ណោះ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ theverge   ប្រែ​សម្រួល៖ ប៊ុនធឿន