បាត់​មុខ​ ៥​ឆ្នាំ មក​វិញ​ប៉ះរឿងថ្មី Yoon Eun Hye នៅតែមិនធ្វើ​ឲ្យ​អ្នកគាំទ្រខកចិត្ត

  • 2018-10-24 01:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​អ្វី​ដែល​អ្នក​គាំទ្រ​បាន​រង់​ចាំ​បាន​មក​ដល់​ហើយ​ គឺ​វត្តមាន​វិល​មក​វិញ​សាជាថ្មី​របស់​តារា​សម្ដែង​ក្រមិចក្រមើម​ Yoon Eun Hye។

បន្ទាប់​ពី​បាត់​មុខ​ពី​សិល្បៈ​អស់​រយៈ​ពេល​ជាង​ ៥​ឆ្នាំ ពេល​នេះ​ Yoon Eun Hye បាន​ម​ក​ជួប​អ្នក​គាំទ្រ​របស់​ខ្លួន​វិញ​ហើយ​ តាម​រយៈ​រឿង​ថ្មី​មាន​ចំណងជើង​ថា​ "Love Alert” របស់​ទូរទស្សន៍​ MBN។ ដោយ​ឡែក​ថ្មីៗ​ រឿង​ភាគ​នេះ​ក៏​បាន​បង្ហាញ​វីដេអូ​ខ្លី​ដំបូង​ បង្ក​ឲ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​មិន​ស្ទើរ។

ភាពយន្ត​ភាគ​ “Love Alert” បង្ហាញ​ពី​រឿង​រ៉ាវ​ស្នេហា​របស់​វេជ្ជបណ្ឌិត​ដ៏​ល្បី​ម្នាក់​ (សម្ដែង​ដោយ​ Chun Jungmyung) ដែល​ពេញ​ចិត្ត​រស់​នៅ​ម្នាក់​ មិន​ខ្វល់​រឿង​ស្នេហា និង​កំពូល​តារា​ល្បី​ (សម្ដែង​ដោយ​ Yoon Eun Hye) ដែល​ជា​មនុស្ស​រូមែនទិកតែង​ស្រម៉ៃ​ចង់​បាន​ស្នេហា​អស្ចារ្យ​​មួយ​។ អ្នក​ទាំង​ ២​ តែង​ប៉ះទង្គិច​គ្នា​ឥត​ល្ហែ​ ក្នុង​ស្ថានភាព​ជា​ច្រើន។

វា​ជា​ប្រភេទ​រឿង​បែប​កំប្លែង​ថ្មី​មួយ​ទៀត​ហើយ​របស់​ Yoon Eun Hye នេះ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣១ ខែតុលា ខាង​មុខ​នេះ ហើយ​ក៏​រំពឹង​ថា​មិនធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី