Mourinho លើក​ម្រាម​ដៃ​៣​សាជាថ្មី​ ទៅ​កាន់​អ្នកគាំទ្រ Juventus តើ​សំដៅ​លើ​អ្វី?

  • 2018-10-24 01:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho បាន​បង្ហាញ​​កាយវិការ​លើក​ម្រាម​ដៃ​៣​ទៅ​កាន់​អ្នក​គាំទ្រ Juventus បន្ទាប់​ពី​ពួក​គេ​បាន​ស្រែក​ជេរ​លោក​ក្នុង​កីឡដ្ឋាន Old Trafford។

កាល​ពី​សប្ដាហ៍​មុន​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​​បញ្ចេញ​កាយ​វិការ​ខាង​លើ​ទៅ​កាន់​អ្នក​គាំទ្រ Chelsea ម្ដង​ហើយ បន្ទាប់​ពី​ក្រុម​លោក​ប្រកួត​ស្មើ​គ្នា​២-២។ ការ​ប្រកួត​យប់​មិញ​អ្នក​គាំទ្រ Juventus បាន​​ស្រែក​ដាក់ Mourinho ខ្លាំង​ៗ​ជា​ភាសា​អង់គ្លេស​ថា "Mourinho s****y man" និង "Mourinho son of a bitch" ក្រោយ​ប្រកួត​ចាញ់ ១-០។

បន្ទាប់​ពី​ឭ​បែប​នេះ Jose បាន​លើក​ម្រាម​ដៃ​៣​ដាក់​អ្នក​គាំទ្រ​ទាំង​នោះ ព្រោះ​ចង់​បញ្ជាក់​ថា កាល​នៅ​ដឹក​នាំ Inter Milan លោក​ធ្លាប់​ជួយ​ក្រុម​នៅ​  Serie A មួយ​នេះ​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល។ ពាន​ទាំង​នោះ​មាន  Serie A, Coppa Italia និង Champions League។ នេះ​គឺ​ជា​លើក​ទី​២ ក្នុង​រយៈពេល​៤​ថ្ងៃ​ ដែល Mourinho លើក​ម្រាម​ដៃ​ឲ្យ​អ្នក​គាំទ្រ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម