​ថ្ងៃ​ទី៣០​ ចុង​ខែ​នេះ​ សុខ​ ធី​ មិន​បាន​ប្រកួត​នៅ​ Lumpinee​ ដូច​ការ​ផ្សព្វផ្សាយ​ទេ​

  • 2018-10-24 03:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ដំណឹង​ដែល​ថា​ សុខ​ ធី​ នឹង​ឡើង​ប្រកួត​ថ្ងៃ​ទី៣០​ ខែ​តុលា​ ឆ្នាំ​២០១៨​ នៅ​សង្វៀន​ធំ​ Lumpinee ​របស់​ប្រទេស​នោះ​គឺ​មិន​មាន​ការ​ប្រកួត​នេះ​ឡើយ​ ព្រោះ​ជើង​ខាង​លើ​ត្រូវ​ប្រកួត​ពាន​រង្វាន់​នៅ​ CNC​ ផង​ដែរ។​

កីឡាករ សុខ​ ធី

បើ​តាម​គ្រូ​បង្វឹក​របស់​កីឡាករ​រូប​នេះ​ លើក​ឡើង​ថា​ សុខ​ ធី​ វ៉ៃ​ម៉េច​បាន​បើ​ជាប់​នៅ​ CNC ​ថ្ងៃ​អាទិត្យ​នេះ​ ហើយ​ចំពោះ​រូប​ភាព​នោះ​គឺ​ព័ត៌មាន​ចាស់​ ដែល​គេ​ចាប់​គូ​រួច​ហើយ​កន្លង​ទៅ ​គេ​មិន​ទាន់​ផ្លាស់ប្ដូរ​វិញ។​ បច្ចុប្បន្ន​នេះ​កូន​សិស្ស​របស់​លោក​កំពុង​តែ​ហ្វឹកហាត់​នៅ​កម្ពុជា​ត្រៀម​ប្រកួត​ចុង​សប្ដាហ៍​នេះ។​

កម្មវិធីប្រកួត​ផ្សព្វផ្សាយនៅថៃ​

រំលឹក​ដែរ​ថា​ កីឡាករ​ សុខ​ ធី​ នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​ទី២​របស់​ខ្លួន​នៅ​សង្វៀន​ CNC​ ពាន​រង្វាន់​កណ្ដាប់​ដៃ​ដែក​ ISI។​ ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​នឹង​ត្រូវ​ប៉ះ​អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​ Thanu seklek ​ថ្ងៃ​អាទិត្យ​ ទី២៨​ តុលា​ ២០១៨​ វេលា​ម៉ោង​ ១១​ព្រឹក​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​