CL ចាប់​ដៃ​គ្នា​ជាមួយ Black Eyed Peas ក្នុង​បទ​ចម្រៀង​ថ្មី

  • 2018-10-24 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង CL នឹង​ចេញ​ចម្រៀង​រួម​គ្នា​មួយ​បទ ក្នុង​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ក្រុម Black Eyed Peas។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ចម្រៀង Black Eyed Peas ទើប​តែ​បាន​បង្ហាញ​បញ្ជី​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម​ថ្មី​របស់​ពួកគេ ដែល​មាន​ឈ្មោះ​ថា "Masters of the Sun”។ អាល់ប៊ុម​ថ្មី​នោះ​ដែរ មាន​បទ​ចម្រៀង​សរុប​ចំនួន ១២ បទ ក្នុង​នោះ​​​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា "Dopeness” ​មាន​ការ​ចូលរួម​ច្រៀង​ជា​ពិសេស​ពី​សំណាក់​តារា​ចម្រៀង​កូរ៉េ​ដ៏​ល្បី CL។

បទ​ចម្រៀង​នេះ​ដែរ អាច​ចាត់​ទុក​ថា ជា​បទ​ចម្រៀង​ថ្មី​លើក​ដំបូង​ហើយ​ ក្រោយ​​បាត់​មុខ​ជាង ២ ឆ្នាំ បើ​គិត​ចាប់​ពី​ចេញ​បទ "Lifed” បាន​ចេញ​ជា​ផ្លូវ​ការ​នៅ​ខែ​សីហា ឆ្នាំ​២០១៦។ គួរ​បញ្ជាក់​ដែរ​ថា អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ក្រុម Black Eyed Peas នេះ នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ខែ​ទី ២៦ ខែ​តុលា​ខាង​មុខ​នេះ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា