មក​មើល​ទិដ្ឋភាព Sean Kingston ច្រៀង​រាំ​កក្រើក​ឆាក​​នៅ​ភ្នំពេញ​

  • 2018-10-24 05:04:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ តារា​ចម្រៀង​សញ្ជាតិ​អាមេរិក​ល្បី​ខ្លាំង​ជំនាន់​ឆ្នាំ ២០០៧ និង ២០០៨ លោក Sean Kingston ដែល​គ្រប់​គ្នា​ស្គាល់​លោក​តាម​រយៈ​បទ​ចម្រៀង "Beautiful Girls” បាន​មក​សម្ដែង​នៅ​ឆាក​តន្ត្រី​ក្លឹប​ Epic ២ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​ទាំង​ខ្មែរ​និង​បរទេស​​រំភើប​និង​រីករាយ​យ៉ាង​ខ្លាំង។

នេះ​គឺ​ជា​លើក​ទី​១ ហើយ​ដែល​ម្ចាស់​បទ "Fire Burning” នេះ​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ ព្រះ​រាជាណាចក្រ​កម្ពុជា​ជា​លើក​ដំបូង​។ ក្នុង​ឱកាស​នោះ Sean បាន​និយាយ​អរគុណ​ដល់​អ្នក​គាំទ្រ​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ទទួល​លោក​យ៉ាង​កក់​ក្ដៅ និង​ព្រម​ទាំង​ចូលរួម​ការ​ប្រគំ​តន្ដ្រី​យ៉ាង​កុះករ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​ទើប​តែ​ធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​កាល​ពី​យប់​មុន ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ផង​ដែរ។

កាល​ពី​រា​ត្រី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នេះ Sean Kingston បាន​បក​ស្រាយ​បទ​ចម្រៀង​ល្បីៗ​ខ្លាំង​របស់​លោក​ជា​ច្រើន​បទ​ដូច​ជា "Fire Burning”, “Letting Go (Dutty Love)”, “Face Drop” និង "Beautiful Girls” ជា​ដើម។

ទស្សនា​វីដេអូ​ Highlight ការ​សម្ដែង​របស់​លោក​ខាង​ក្រោម៖

អត្ថបទ៖ ធារ៉ូ

អត្ថបទពេញនិយម