នាយ ចឺម ជួបទុក្ខធំ ខណៈផ្ទះថ្មីជិតសង់រួច

  • 2018-10-24 04:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែង និងជាចម្រៀង​វ័យក្មេង លោក នាយ ចឺម បានជួបទុក្ខដ៏ធំមួយ ខណៈពេលដែលលោកយាយជាទីគោរពស្រលាញ់ បានទទួលមរណភាពកាលពីយប់ម្សិលមិញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ។

ជាក់ស្ដែង សម្រាប់មរណភាពដែលចាកចេញគ្មានថ្ងៃវិលត្រលប់របស់លោកយាយលើកនេះ បានធ្វើឲ្យ លោក នាយ ចឺម មានក្ដីរន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ព្រោះតែមិននឹកស្មានថា ខ្លួនត្រូវបាត់បង់លោកយាយជាទីស្រលាញ់របស់ខ្លួនយ៉ាងឆាប់រហ័សបែបនេះឡើយស្ទើរតែមិនគួរឲ្យជឿដោយរោគាពាធក្នុងព្រះជន្ម៧៥ ឆ្នាំ នៅឯខេត្តកំបង់ស្ពឺស្រុកកំណើតរបស់ខ្លួននឹងឃើញមាន តែអ្នកនាង ស្រីអុីត និងនាយក្រូចចូលរួមប៉ុណ្នោះមិនទាន់មានអ្នកសិល្បៈផ្សេងទៀតនោះទេ។

យ៉ាងណាមិញ តារាចម្រៀងរូបនេះ ក៏បានបង្ហោះរូបភាព អមជាមួយនឹងសារមួយ លាយឡំការរៀបរាប់ពីទុក្ខសោករបស់ខ្លួន ទាំងក្ដុកក្ដួលក្នុងចិត្តថា៖ «ចៅមកមិនទាន់ដង្ហើមយាយ សូមអោយវិញ្ញាណក្ខន្ធ លោកយាយទៅកាន់សុខគតិភព ចៅស្រលាញ់លោកយាយ ចៅកំពុងតែប្រឹងរកលុយដើម្បីសង់ផ្ទះអោយធំនឹងបានយកលោកយាយទៅនៅជាមួយឪពុកម្តាយចៅ អីឡូវចៅសង់ផ្ទះបាន៧៥ភាគរយ ហើយ លោកយាយទៅចោលចៅបាត់ លោកយាយអត់ចាំនៅផ្ទះថ្មីជាមួយចៅទេ» ។

អាចបញ្ជាក់ថាបានថាតារារូបនេះកំពុងនឹងត្រៀមខ្លួនផ្តល់នូវក្តីសុខដ៏ពេញលិញសម្រាប់ក្រុមគ្រួសារលោករបស់ដោយមានសុភមង្គលតែពែបជាជួបនៅរឿងអកុសលស្មានមិនដល់ទៅវោញដែលលោកយាយរបស់ខ្លួនមិនរស់នៅក្នុងដំបូលផ្ទះដែលខ្លួនខំសាងដោយញើសឈាមសម្រាប់អ្នកមានគុណរបស់ខ្លួនទៅវិញ។ក្រោយឃើញសារដ៏ក្រៀមក្រំដែលតារារូបនេះលើកឡើងមានហ្វេនៗជាច្រើនរបស់តារារូបនេះបានផ្ញើរសារចូលរួមរំលែកទុក្ខនឹងលើកទឹកចិត្តដល់លោកជាច្រើនផងដែរ៕

ផ្តល់សិទ្ធដោយ៖ នាយ​ ចឹម

អត្ថបទ៖ សិរីរត្នន៍