BLACKPINK ក្លាយ​ជា​ក្រុម​កូរ៉េ​ដំបូង​គេ ដែល​ចម្រៀង ៣ បទ មាន​​អ្នក​ចូល​មើល​ជាង ៤០០ លាន​ដង

  • 2018-10-24 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​បទ​ "BOOMBAYAH” របស់​ក្រុម BLACKPINK ទើប​តែ​កើន​អ្នក​ចុច​មើល​រហូត​ដល់ ៤០០ លាន​ដង​លើ YouTube ដែល​នេះ​ជា​បទ​ចម្រៀង​ដំបូង​គេ​របស់​ក្រុម​ចម្រៀង​នេះ ដែល​ទទួល​បាន​លទ្ធផល​មិន​គួរ​ឲ្យ​ជឿ​បែប​នេះ។

មួយ​វិញ​ទៀត ជាមួយ​នឹង​ភាព​ជោគជ័យ​នេះ​ដែរ បាន​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង BLACKPINK ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​ដំបូង ដែល​បទ​ចម្រៀង​៣ បទ មាន​អ្នក​ចុច​មើល​រហូត​ដល់ ៤០០ លាន​ដង​លើ​បណ្ដាញ​សង្គម​ YouTube។

“BOOMBAYAH” ត្រូវ​បាន​ចេញ​វីដេអូ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ០៨ ខែ​សីហា ឆ្នាំ ២០១៦។ បទ​នេះ គឺ​ជា​បទ​ចម្រៀង​ដំបូង​គេ​របស់​ក្រុម BLACKPINK ហើយ​ទទួល​បាន​អ្នក​ចុច​មើល​កើន​ដល់ ៤០០ លាន​ដង​នៅ​ម៉ោង ៩ យប់ ថ្ងៃ​ទី ២៣ ខែ​តុលា​នេះ។ បទ​ចម្រៀង ២ បទ​ផ្សេង​ទៀត ដែល​ទទួល​បាន​អ្នក​ចុច​មើល​រហូត​ដល់ ៤០០ លាន​ដង​ដែរ​នោះ មាន​បទ "AS IF IT'S YOUR LAST” និង "DDU-DU DDU-DU”៕ ​

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា