​​​តារា​ច្រើន​រូប ​និយម​ដើរលេង​ក្រៅ​ប្រទេស មាន​ជីវិត​យ៉ាង​រីក​រាយ

  • 2018-10-24 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​តារា​ជា​ច្រើន​ ត្រូវ​បាន​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ថា ​និយម​ចូល​ចិត្ត​ទៅ​ក្រៅ​ប្រទេស​ណាស់។ ​ក្នុង​នោះ​មាន​ដូច​ជា៖

មាស សុខ​សោ​ភា៖ ​តារា​ចម្រៀង​រូប​នេះ ​ឧស្សាហ៍​​ចេញ​ទៅ​ក្រៅ​ប្រទេស​ណាស់។ ​ម្ចាស់​បទ "​មួយ​ពាន់​រាត្រី​" ដើរ​ស្ទើរ​គ្រប់​ប្រទេស​ជុំវិញ​ពិភព​លោក​ទៅ​ហើយ។ ​អ្នក​សិល្បៈ​ជា​ច្រើន​ច្រណែន​នឹង​ជីវិត​យ៉ាង​សប្បាយ​រីករាយ ហាក់​គ្មាន​កង្វល់​របស់​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ ថោន ​ខ្លាំង​ណាស់។​

ភិន សុ​ដា​លីស៖ មិន​ថា​ប្រទេស​នៅ​អ៊ឺ​រ៉ុប ប៉ែក​ខាង​អា​ស៊ី ​ក៏​កូន​ស្រី​ម្ចាស់​ផលិត​កម្ម មហា​ហង្ស ​ដើរ​លេង​ថត​រូប ស្ទើរ​គ្រប់​អស់​ទៅ​ហើយ។ ​ស្ទើរ​ពេញ​មួយ​ឆ្នាំ ​គេ​ឃើញ​តួ​អង្គ​ក្នុង​រឿង "​ណូ​លី​ណូ​ឡា" ​ហោះ​ទៅ​ក្រៅ​ប្រទេស​ញឹក​ញាប់។

សុគន្ធ ថេ​រ៉ា​យុ៖ ​មិន​ខុស​ពី​តារា​ខាង​លើ ​ម្ចាស់​បទ "​ស្រលាញ់​អូន​លើស​ហើយ​" ហោះ​ទៅ​ក្រៅ​ប្រទេស​ រហូត​អ្នក​គាំ​ទ្រ ចាត់​ទុក​តារា​រូប​នេះ ​ជា​តារា​សម្បូរ​ទ្រព្យ។ ប្រទេស​ដែល​លោក​បាន​ចេញ​ទៅ ​មាន​ដូច​ជា ​ចិន ​បារាំង ថៃ ​អង់គ្លេស ​ជា​ដើម។​

ឈិត សុវណ្ណ​បញ្ញា៖ បើ​និយាយ​ពី​បទ​ចម្រៀង​ តារា​រូប​នេះ​ហាក់​មិន​សូវ​ចេញ​ច្រើន​ឡើយ តែ​បើ​ដំណើរ​កម្សាន្ត​ក្រៅ​ប្រទេស ​ម្ចាស់​បទ "​ម្នាក់​ឯង​ជា​ថ្មី​" ​ហោះ​ចេញ​ក្រៅ​ញឹក​ញាប់ ។ ​ប្រទេស​ដែល​ ឈិត សុវណ្ណ​បញ្ញា​ បាន​ទៅ​លេង​​ដូច​ជា ​អូស្រ្តាលី ​ចិន ​សឹង្ហ​បុរី ​អង់គ្លេស ក្រិក ​បារាំង ថៃ​ជា​ដើម។

តាប៊ុយ៖ ជា​ពិធីករ​ល្បី​ឈ្មោះ ​តារា​រូប​នេះ ​សូម្បី​ចង់​ប្រារព្ធ​ខួប​កំណើត ​ក៏​ហោះ​ចេញ​ទៅ​ប្រទេស​ថៃ​ដែរ។ ​រូប​លោក ​បាន​ដើរ​កម្សាន្ត​នៅ​បរទេស​ជា​ញឹក​ញាប់ ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ដូច​ជា ​ក្រិក ​ជប៉ុន ​កូរ៉េ ជា​ដើម។​

អេឡិច ចាន់​ត្រា៖ ចំណូល​ប្រចាំ​របស់​តារា​រូប​នេះ ​តាម​រយៈ​មុខ​ជំនួញ ត្រូវ​គេ​បង្ហើប​ថា ​រក​បាន​មិន​តិច​ជាង​ម៉ឺន​ដុល្លារ​ឡើយ។ ម្ល៉ោះ​ហើយ ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស​សម្រាប់​តារា​រូប​នេះ​ចាត់​ទុក​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ​ស្ទើរ​ប្រទេស​នៅ​ប៉ែក​អឺ​រ៉ុប និង​ប្រទេស​នៅ​អាស៊ី​ តារា​រូប​នេះ​ដើរ​ជិត​អស់​ទៅ​ហើយ។

មាន​ សូ​នីតា៖ ​អ្នក​ណា​មិន​ល្បី ​រាជីនី​ក្រមា ​រូប​​នេះ​ចូល​ចិត្ត​ដើរ​លេង​ណាស់ ​ពិសេស​ក្រៅ​ប្រទេស​តែ​ម្តង។ ​ប្រទេស​ជា​ច្រើន ​ម្ចាស់​ហាង​ "​ផ្ទះ​ស្រលាញ់​" ​ដើរ​គ្រប់​អស់​ទៅ​ហើយ។

ឱក សុគន្ធ​កញ្ញា៖ តារា​ចម្រៀង​កំពូល​នៅ​ហង្សមាស​ តែង​ចេញ​ដំណើរ​ទៅ​ប្រទេស​ជា​ហូរ​ហែរ ​មិន​ថា​កម្សាន្ត​ផ្ទាល់​ខ្លួន ​និង​ចេញ​ទៅ​លក្ខណៈ​ការងារ។ ​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម