ប្រយ័ត្នស្ដាយក្រោយ! សម្ភារៈកុមារ និងទារកចុះតម្លៃច្រើនកប់ នៅ «ពិព័រណ៍សម្ភារត្រៀមសម្រាល»

  • 2018-10-24 05:12:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល» ត្រូវ​បាន​រៀប​ចំ​ជា​ពិសេស​បំផុត​សម្រាប់​ឪពុក​ម្តាយ​ទាំងអស់​ និង​អ្នក​ដែល​កំពុង​ត្រៀម​ក្លាយ​ជា​ប៉ា​ម៉ាក់​គេ​ដំបូង​ ឲ្យ​យល់​ច្បាស់​ពី​ចំណេះ​ដឹង​សំខាន់ៗ ទាក់ទង​នឹង​ការ​ថែ​ទាំង​សុខភាព ត្រៀម​សម្រាល និង​ចិញ្ចឹម​កូន​តូច ក៏​ដូចជា​សម្ភារ​ចាំ​បាច់​មិនអាច​ខ្វះ​បាន​ដើម្បី​ត្រៀម​ស្វាគមន៍​កូន​តូច​ជា​ទី​ស្រលាញ់​របស់​ខ្លួន​។

ពិព័រណ៍​នេះ​នឹង​ធ្វើ​នៅ ហាង​ Baby Outlet ទូលគោកតែ១ គត់​ រយៈពេល២ថ្ងៃ គឺ​ថ្ងៃ សុក្រ ទី២៦ និង​សៅរ៍ ទី ២៧ តុលា ២០១៨នេះ ចាប់​ពី​ម៉ោង ៨ព្រឹក រហូតដល់​៨យប់ ​ដោយ​មាន​ការ​ចែករំលែក​ចំណេះដឹង​សំខាន់ៗ ពី​វេជ្ជបណ្ឌិត​ជាតិ និង​អន្តរជាតិ​ល្បី​ឈ្មោះ​ជាច្រើន​រូប ទាក់ទង​នឹង​ការ​ថែទាំ​សុខភាព​របស់​អ្នក​​អ្នក​ម្ដាយ​កំពុង​​ពពោះ និង​អ្នក​​ទើប​សម្រាល​កូន​ជាដើម។

អត្ថបទ​ទាក់ទង៖ កុំឲ្យរំលងណា៎! "ពិព័រណ៍សម្ភារត្រៀមសម្រាល" សំខាន់បំផុត សម្រាប់ម៉ាក់ប៉ាថ្មីថ្មោង

ក្រៅ​ពី​នេះ​ក៏​មាន​កម្មវិធី​សប្បាយ​ៗ ជាច្រើន​ផ្សេង​ទៀត​ដូចជា​ ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​កុមារ ការ​ថត​រូប​លេង​ជាមួយ​ការ​តុបតែង​ឃ្យូត​ៗ​នៅ​ក្នុង​ហាង ​និង​ការ​លក់​ប្រូម៉ូសិន​លើ​ទំនិញ​ជាច្រើន​មុខ​ ។ កាន់​តែ​រំជើប​រំជួល​នោះ អ្នកចូលរួម និង​ទិញ​ទំនិញ​ក្នុង​ថ្ងៃ​នោះ​ដឹង​តែ​បាន​រង្វាន់​១០០% ​ភ្លាម​ៗ​តែ​ម្តង ជាមួយ​ចាប់​រង្វាន់​ផ្សង​សំណាង​តូច​ធំ​យ៉ាង​សន្ធឹក​សន្ធាប់​។

តោះ​! រក​មើល​ទំនិញ​ដែល​អ្នក​ចង់​បាន​ឥលូវ​​ក្នុង វិបសាយ www.bbocambodia.com ហើយ​អ្នក​អាច​ទៅ​ទិញក្នុង​ឱកាស​ពិព័រណ៍នេះតែម្តង។

ព័ត៌មានបន្ថែម​ សូមទាក់​ទង​លេខ017 222 978 ឬ​ចូល​ទៅហ្វេស​បុកផ្លូវការ​ Baby Outlet

អត្ថបទ​៖ ដេត​ លីដា

អត្ថបទពេញនិយម