ដើម្បីបានមុខដូចតុក្កតា តារាទាំង ១០​នេះ​ ខំជះពេលវះកាត់ និង​​តែង​មុខមិនធម្មតា

  • 2018-10-25 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ទទួល​បាន​សម្រស់​ស្រស់​ស្អាត មនុស្ស​ម្នាក់ៗ​តែង​កែកុន​សម្ផស្ស​ដោយ​វះកាត់​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សភាព​ស្អាត​បាត​ជាង​មុន​ទៅតាម​ការពេញ​ចិត្ត។ ការ​កែសម្ផស្ស​ ឲ្យ​ប្លែក​ពី​កំណើត​ ក៏​មាន​ច្រើន​ប្រភេទ​ដែរ អ្នក​ខ្លះ​ចង់​ឲ្យ​បាន​មុខ​ដូច​តារា​ល្បីៗ ស្របពេល​ខ្លះ​ទៀត​ចង់​ឲ្យ​ខ្លួនឯង​មាន​មុខ​ដូច​តុក្កតា ហើយ​មិន​ខ្វល់​ក្នុង​ការ​ចំណាយ​លុយកាក់ និង​ពេល​វេលា​ឡើយ​ឲ្យ​តែ​បាន​ដូច​អ្វី​ខ្លួន​ប្រាថ្នា។ ដូច​តារា​ទូរទស្សន៍​ ម៉ូដែល​ខាង​ក្រោម​នេះ​ជា​ឧទាហរណ៍​ស្រាប់៖​​

១. តារាទូរទស្សន៍​ Rodriguez Alves ឬ Human Ken Doll ជះលុយ​ជា​ច្រើន​ ព្រោះ​តែ​ព្យាយាម​វះកាត់​ជា​ច្រើន​ដង​ឲ្យ​មាន​មុខ​ដូច​តុក្កតា តាំង​ពី​អាយុ​ ១៧​ឆ្នាំ។

២. Valeria Lukyanova គឺជា​តារា​ម៉ូដែល​ជនជាតិ​រុស្ស៉ីកើត​ក្នុង​ឆ្នាំ ១៩៨៥ និង​ជា​នារី​ម្នាក់​ដែល​ល្បី​ថា​មាន​មុខ​ដូច​តុក្កតា Barbie បំផុត។

៣. តារាម៉ូដែល​ Amber Guzman ប្រែខ្លួន​ទៅ​ជា​តុក្កតា Barbie តាំង​ពីអាយុ​ ១៨​ឆ្នាំ នៅពេល​នាង​ភ្ញាក់​ខ្លួន​ថា​ នាង​លូតលាស់​ទន់​ខ្សោយ ឆាប់​ភ័យ ទើប​នាង​បែក​គំនិត​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ ដើម្បី​ស្រោច​ស្រង់​ជីវិត​ខ្លួនឯង​ឲ្យ​ស្រស់​ផូរផង់​វិញ​ដូច​សព្វថ្ងៃ។

៤. តារាម៉ូដែល​ Duckie Thot​ នាង​គឺជា​ម៉ូដែល​​អូស្ត្រាលី ដែល​មាន​សម្បុរ​ខ្មៅស្រស់​ ឯមុខ​របស់​នាង​វិញ​ប្រៀប​ដូច​តុក្កតា​ Barbie។

៥. តារាម៉ូដែល​ Justin Jedlica បាន​ប្រាប់​ថា​លោក​វះកាត់​កែសម្ផស្ស​ជាង​ ១០០ដង​ហើយ​ ទម្រាំ​បាន​មុខ​មាត់​ដូច​តុក្កតា។

៦. តារាម៉ូដែល​ Anastasia Shpagina តែង​ផាត់មុខ​ និង​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ដូច​តុក្កតា Barbie។

៧. Nannette Hammond អ្នកម្ដាយ​​រូបនេះ​បាន​ចាយ​លុយ​ប្ដី​អស់ ជាង​ ៥០​ម៉ឺន​ដុល្លារ​ដើម្បី​វះកាត់​កែសម្ផស្ស ធ្វើ​​យ៉ាង​ណា​ឲ្យ​ដូច​តុក្កតា។

៨. Dakota Rose ស្រីស្អាត​រូបនេះ​មិន​បាន​វះកាត់​ដូច​គេ​ទេ ប៉ុន្តែ​នាង​ប្រើ​សមត្ថភាព​ដែលមាន​ផាត់​មុខ​ឲ្យ​ដូច​តុក្កតា​វិញ។

៩. Angelica Kenova ជា​នារី​ម្នាក់​ទៀត​ហើយ​ ដែល​កើប​ប្រជាប្រិយភាព​ តាម​រយៈ​មុខមាត់​បីដូច​តុក្កតា ដោយ​មិន​ធ្លាប់​ឆ្លងកាត់​ការ​វះកាត់​ម្ដង​នា​ឡើយ។

១០. Lil Miquela នាង​ក៏​បាន​ធ្វើ​ឲ្យ​ម្នាក់ៗ​ភ្ញាក់​ សឹង​មិន​ជឿ​នឹង​ភ្នែក​ដែរ ពេល​បង្ហាញ​រូបរាង​ប្រៀប​ដូច​តុក្កតា​ពិតៗ៕

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម