មិន​ឲ្យ​ចាញ់ Xiaomi ទៅ​មើល ZTE ត្រៀម​រួច​ស្រេច​ Gaming Smartphone បំពាក់ RAM 10GB

  • 2018-10-25 13:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nubia ជា​ស្លាកយីហោ​ជ្រក​ក្រោម​ក្រុមហ៊ុន​មេ ZTE មុន​នេះ​បន្តិច​បាន​បង្ហោះ​ផ្សាយ​នូវ​រូប Teaser មួយ​សន្លឹក នៃ​ស្មាតហ្វូន​ជំនាន់​ថ្មី​ម៉ូឌែល Red Magic 2 ដោយ​បង្ហើប​ត្រង់ៗ​ថា​មាន​បំពាក់​បន្ទះ​ឈីប Snapdragon 845 និង​ទំហំ RAM ធំ​ដល់ 10GB។

ការ​ចេញ​ផ្សាយ​នេះ​ធ្វើ​ឡើង​ក្រោយ​រយៈ​ពេល ២ ​ថ្ងៃ​នៃ​ការ​ប្រកាស Black Shark Helo របស់​គូ​ប្រជែង Xiaomi ខណៈ​ជំនាន់​ចាស់ Red Magic កន្លង​ទៅ​មាន​ប្រើ​ឈីប Snapdragon 835 និង RAM 8GB ​ក៏​ទទួល​បាន​ការ​គាំទ្រ​គួរសម។

Gaming Smartphone ជំនាន់​ក្រោយ​នេះ​ក៏​នឹង​បំពាក់​នូវ​ប្រព័ន្ធ​ចុះ​បន្ថយ​កម្តៅ Liquid Cooling និង​មាន​ឧបករណ៍​បញ្ចេញ​សំឡេង​ប្រភេទ 3D Surround Sound និង​មុខងារ​ថ្មី​ឲ្យ​ឈ្មោះ​ថា 4D Gaming Enhancement ប៉ុន្តែ​មិន​មាន​ការ​បង្ហើប​ច្បាស់​នោះឡើយ​សម្រាប់​ដំណើរការ​បែប​ណា​នោះ។ ជុំវិញ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​រំពឹង​ទុក​នឹង​ធ្វើ​ឡើង​អំឡុង​ថ្ងៃ​ទី ៣១ ខែ​តុលា​ខាង​មុខ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម