ហេតុផល យឹម ណារ៉ា ស្ងប់ស្ងាត់សម្ដែងភាពយន្តក្រោយប៉ះ សុខ សោម៉ាវត្ដី បាន១រឿង

  • 2018-10-26 02:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្ដែង​​ភាព​យន្ត​ខ្នាត​ធំ​"សិស្សប្អូនសំណព្វចិត្ត" បាន​១រឿង​ជាមួយ​ សុខ សោម៉ាវត្ដី​ រួច​មក​ ពិធី​ករ​ និង​តារា​សម្ដែង​​ យឹម ណារ៉ា ​មិន​បាន​បង្ហាញ​វត្តមាន​នៅ​រឿង​​បន្តបន្ទាប់​ទៀត​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​​ហ្វេនៗ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។

​ចំពោះ​​អវត្តមាន​ក្នុង​ខ្សែភាពយន្ត​នេះ​ត្រូវ​បាន យឹម ណារ៉ា បកស្រាយ​ថា​ ដោយ​សារ​តែ​មួយ​រយៈ​នេះ​លោក​ជាប់​រវល់​ជាមួយ​ការ​ធ្វើ​ជំនួញ​​នាំ​ចូល​ផលិតផល​​ក្រៅ​ប្រទេស​ មក​​ចូល​​កម្ពុជា​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​​រាប់​ម៉ឺន​នាក់​ទើប​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​រឿង​ថ្មី។

ម្យ៉ាង​ទៀត​រឿង​ដែល​ផលិតករ​ទាក់​ទង​មក​មិន​សម​ស្រប​ទៅ​តាម​ចរិត​លក្ខណៈ​​​ខ្លួន​​ទើប​ពិធី​ករ​រូប​នេះ​​​បដិសេធ​មិន​ទទួល​ថត​តែ​ម្ដង​ទៅ។ ឯ​ការ​សម្ដែង​រឿង​​ក៏​មិន​មែន​ជា​ជំនាញ​​ពិត​ប្រាកដ​​​របស់​លោក​ដែរ។

យឹម ណារ៉ា ថា៖"បង​ជា​ពិធី​ករ​ ដូច្នេះ​រឿង​យូរ​ៗ​ទើប​បង​ថត​ម្ដង​ តែ​ប្រសិន​បើ​រឿង​ដែល​ផលិតករ​ដាក់​មក​ខ្ញុំ​ពេញ​ចិត្ត​ ហើយ​ត្រូវ​​ទៅ​តាម​ចរិត​លក្ខណៈ​​​របស់​ខ្ញុំ ខ្ញុំ​នឹង​ទទួល​ថត​ភ្លាម​អត់​ចាំ​គិត​អ្វី​ច្រើន​ទេ"។

ជាក់​ស្ដែង​រឿង​ "សិស្សប្អូនសំណព្វចិត្ត"​ដែល​លោក សម្ដែង​លើក​ដំបូង​ជាមួយ​ សុខ សោម៉ាវត្ដី ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​ដោយ​សារ​តែ​ភាព​យន្ត​មួយ​នេះ​វា​ត្រូវ​ទៅ​នឹង​ចរិត​លក្ខណៈ​​ខ្លួន ទើប​សម្ដែង​​ទៅ​បាន​ល្អ៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន